Connect with us

កងកម្លាំងមួកខៀវកម្ពុជា លះបង់យ៉ាងធំធេង ក្នុងបេសកកម្មនៅអាហ្វ្រិកកណ្ដាល

អាហ្វ្រិកកណ្ដាល៖ ថ្មីៗនេះ កម្លាំងមួកខៀវកម្ពុជា របស់កងអនុសេនាធំវិស្វកម្មសំណង់លេខ ៥៩៤ បានបំពេញបេសកកម្មលើទឹកដីក្រហមនៃទ្វីបអាហ្វ្រិក ក្នុងនាមការងារមនុស្សធម៌ នៃអង្គការសហប្រជាជាតិ នេះបើយោងតាមទំព័រហ្វេសឈ្មោះ “កងកម្លាំងរក្សាសន្តិភាព ជូនពិភពលោក” ។

យោងតាមរូបភាព នៃសកម្មភាពរបស់កងកម្លាំងមួកខៀវកម្ពុជា នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល រួមមាន ការជួសជុលផ្លូវដែលខូចខាត និងការសាងសង់ផ្លូវ ព្រមទាំងស្ពាន សម្រាប់ប្រជាជនធ្វើដំណើរ ទៅមកដោយសុវត្ថិភាព។ សកម្មភាពនេះ បានបង្ហាញពីការរួមចំណែកយ៉ាងសស្រាក់សស្រាំរបស់កងកម្លាំងមួកខៀវកម្ពុជា ក្នុងបុព្វហេតុរក្សាសន្តិភាព និងមនុស្សធម៌ជាសាកល៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.