Connect with us

កញ្ញា​ ​សា​សា​ ​បាត់មុខ​មួយ​រយៈ​ដោយសារ​ជួប​បញ្ហា​នៅពេល​.​.​.​

​ភ្នំពេញ​៖​ ​ទស្សនិកជន​ប្រហែលជា​ឆ្ងល់​ថា​ ​តើ​ប៉ុន្មាន​ឆ្នាំនេះ​កញ្ញា​ ​សា​សា​ ​តារាចម្រៀង​ផលិតកម្ម​ ​“​ថោន​”​ ​បាត់ខ្លួន​ទៅណា​ដូចជា​មិនដែល​ឃើញ​រូប​គាត់​បង្ហាញខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​ ​ឬ​ ​ផលិតកម្ម​របស់​គាត់​នោះ​ឡើយ​។​ ​តែ​ពេលនេះ​បានឃើញ​រូប​គាត់​ហើយ​តាម​បណ្តាញ​ហ្វេ​សប៊ុ​ក​របស់​គាត់​ផ្ទាល់​គឺ​ ​កញ្ញា​ ​សា​សា​ ​កំពុង​ជួប​បញ្ហា​ទាក់ទង​នឹង​សម្រស់​របស់​គាត់​ ​គឺ​មុខ​របស់​គាត់​អា​ឡែ​ក​ហ្ស៊ី​ ​ជាហេតុ​ធ្វើ​ឱ្យ​គាត់​បាន​ចាកចេញ​ពី​វិថី​សិប្បៈ​។​ ​​

ពីមុន​មុខ​របស់​កញ្ញា​ ​សា​សា​ ​គឺ​ម៉ត់​រលោង​សរ​ស្អាត​ ​ប៉ុន្តែ​គាត់​នៅតែ​មិនអស់ចិត្ត​ ​ក៏​ចង់ទៅ​កែ​បន្ថែម​ទៀត​ ​ហើយ​លទ្ធផល​បែរជា​នាំទុក្ខ​ដល់​ខ្លួន​ទៅវិញ​។​ ​ស្រាប់​តែ​ថ្មី​ៗ​នេះ​ ​តារាចម្រៀង​ដែល​មានការ​គាំទ្រ​ក្នុង​ស្រទាប់​យុវវ័យ​ម្នាក់​នេះ​ ​បាន​ជួប​ ​បញ្ហា​ផ្ទៃមុខ​ហើយ​ ​ចេញ​ស្នាម​អុជ​ពេញមុខ​ ​ដោយសារ​ការ​បកមុខ​ឱ្យ​ស្អាត​ជួប​បញ្ហា​ប្រតិកម្ម​ស្បែក​មុខ​។​ ​

កញ្ញា​ ​សា​សាបាន​បង្ហោះ​សារ​មួយ​ដែល​ចង់​ណែនាំ​ដល់​យុវនារី​ ​និង​បុរស​ទាក់ទង​នឹង​ការ​កែសម្ផស្ស​ថា​៖​ ​“​ទស្សនិកជន​គួរតែ​ប្រយ័ត្ន​ដោយសារ​ ​ការ​អ៊ុត​មុខ​បែបនេះ​ ​ពិតជា​ទទួល​បានផល​ជាទី​គាប់ចិត្ត​មែន​ ​តែ​វា​ក៏​ជា​ផល​ពិបាក​ ​និង​ ​ត្រូវ​ឈឺចាប់​ខ្លាំង​នៅពេល​យើង​អ៊ុត​វា​ម្តង​ៗ​ ​ដោយសារ​ត្រូវ​ប្រើ​ឧបករណ៍​ជាច្រើន​ ​មក​ប៉ះ​ផ្ទៃមុខ​យើង​ម្តង​ៗ​ ​បើ​អាច​បាន​តាម​ធម្មជាតិ​ក៏​ល្អ​ម្យ៉ាងដែរ​”​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.