Connect with us

កញ្ញា​ ​សួស​ ​វីហ្សា​ ​និង​គូស្នេហ៍​ ​ធ្វើពិធី​ឡើង​គេហដ្ឋាន​ថ្មី​

​ភ្នំពេញ​៖​ ​កញ្ញា​ ​សួស​ ​វីហ្សា​ ​តារាចម្រៀង​មួយ​រូប​ដែល​មាន​ទស្សនិកជន​គាំទ្រ​ជាច្រើន​កំពុង​រង​ចាំ​មើល​ថា​ ​តើ​ពេលណា​កញ្ញា​ ​និង​ ​គូស្នេហ៍​ ​លោក​ ​ថម​មី​ ​ចូល​រោងការ​ ​។​ ​

​តារាចម្រៀង​ដ៏​ល្បី​ម្នាក់​នេះ​មាន​ទំនាក់ទំនង​ជាមួយ​ ​លោក​ ​ថម​មី​ ​អស់​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ក៏បាន​សាង​អនុស្សាវរីយ៍​ស្អិតល្មួត​ ​ផ្អែមល្ហែម​ ​ជាមួយគ្នា​ ​មិនថា​នៅក្នុង​ប្រទេស​នោះ​ទេ​ ​សូម្បីតែ​ទៅក្រៅ​ប្រទេស​ ​ក៏​អ្នក​ទាំងពីរ​មិន​ចោល​គ្នា​ដែរ​។​ ​ ​កញ្ញា​ ​សួស​ ​វីហ្សា​ ​បាន​ប្រារព្ធ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​នៅ​ថ្ងៃ​ជោគ​ថ្ងៃ​ជយ័​ថ្ងៃ​សិរីមង្គល​ ​ត្រូវ​ថ្ងៃទី១០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ហើយ​ជា​ថ្ងៃ​ដ៏​រីករាយ​និង​មាន​សុភមង្គល​បំផុត​សម្រាប់​កញ្ញា​ ​សួស​ ​វីហ្សា​ ​និង​ ​លោក​ ​ថម​មី​ ​។​ ​

ប៉ុន្តែ​កញ្ញា​ ​សួស​ ​វីហ្សា​ ​និង​ ​លោក​ ​ថម​មី​ ​ក៏បាន​សុំ​អ​ភយ័​ទោស​ទុកជា​ក​មុន​ដោយ​មិនបាន​អញ្ជើញ​មិត្តភ័ក្ដិ​សិល្បករ​ ​សិល្ប​ការិនី​ ​និង​ ​ភ្ញៀវ​កិត្តិយស​ទាំងអស់គ្នា​ទេ​។​ ​នេះ​ជា​ផ្ទះ​ថ្មី​ដំបូង​របស់​ ​កញ្ញា​ ​សួស​ ​វីហ្សា​ ​និង​ ​លោក​ ​ថម​មី​ ​សម្រាប់​រស់នៅ​នា​ពេលថ្ងៃ​អនាគត​។​ ​

ទស្សនិកជន​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់​ ​ចំពោះ​ក្តី​ស្នេហ៍​របស់​អ្នក​ទាំងពីរ​ ​ដោយមាន​ការ​តស៊ូ​ជាមួយគ្នា​រហូត​មានផ្ទះ​រួមគ្នា​បែបនេះ​៕​

 

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.