Connect with us

កប់​!​ ​មក​ស្តាប់​បទចម្រៀង​ដែល​ ​Park​ ​Bom​ ​ទើបតែ​ចេញ​ថ្មី​ៗ​ ​(​មាន​វីដេអូ​)​

ប្រទេស​កូរ៉េ​ខាងត្បូង​៖​ ​ខណៈ​ពេល​ដែល​ការ​វិល​ត្រលប់​មកវិញ​ក្នុង​វិស័យ​សិល្បៈ​ ​K​-​pop​ ​របស់​សមាជិក​មួយចំនួន​របស់​ក្រុម​ចម្រៀង​នារី​ ​2NE1​ ​កញ្ញា​ ​Park​ ​Bom​ ​ក៏​ត្រលប់​មកវិញ​ផង​ដែរ​ ​ប្រិយមិត្ត​កំពុងតែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​បទចម្រៀង​ថ្មី​របស់​តារា​ស្រី​រូប​នេះ​ពិរោះ​យ៉ាងណា​ ​។​ ​
​បទចម្រៀង​ថ្មី​របស់​ ​Park​ ​Bom​ ​ត្រូវ​បាន​និពន្ធដោយ​អ្នកនិពន្ធ​ដ៏​ល្បី​ប្រចាំ​កូរ៉េ​ខាងត្បូង​ ​ដែល​មានឈ្មោះ​ថា​ ​«​Brave​ ​Brothers​»​ ​ដែល​គាត់​បាន​លើកឡើង​ថា​ ​បទចម្រៀង​នេះ​គឺជា​បទចម្រៀង​ដែល​ពិរោះ​ជាងគេបង្អស់​ដែល​លោក​ធ្លាប់​បាន​ផលិត​។​

​បទ​ថ្មី​របស់​ ​Park​ ​Bom​ ​ជា​បទ​ចង្វាក់​ ​tempo​ ​R​&​B​ ​ដែល​ប្លែក​ ​ហើយ​សមជា​មួយ​សម្លេង​របស់​ ​Park​ ​Bom​ ​ដែល​ប្រិយមិត្ត​នឹង​ពេញចិត្ត​។​ ​បន្ទាប់ពី​ការ​បាត់មុខ​ក្នុង​វិស័យ​សិល្បៈ​មួយ​រយៈ​នេះ​មក​ ​កញ្ញា​ ​Park​ ​Bom​ ​នឹង​មាន​អ្វី​ដែល​ប្លែក​សម្រាប់​បម្រើ​អារម្មណ៍​ទស្សនិកជន​របស់​គាត់​។​ ​តោះ​!​ ​ចង់​ដឹង​ថា​បទ​ថ្មី​របស់​ ​Park​ ​Bom​ ​ពិរោះ​យ៉ាងណា​ ​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖​



​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.