Connect with us

កម្ពុជា​ ​នឹង​ស្នើ​អោយ​សាធារណរដ្ឋ​កូរ៉េ​ ​ជួយ​ទិញ​ផលិតផល​ពី​កម្ពុជា​ ​បន្ថែម​ទៀត​

ភ្នំពេញ​ ​៖​ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​គ្រោង​នឹង​ស្នើ​ប្រធានាធិបតី​ ​កូរ៉េ​ខាងត្បូង​ ​អោយ​ជួយ​ទិញ​ផលិតផល​ពី​ប្រទេស​កម្ពុជា​ ​បន្ថែម​ទៀត​ ​។​ ​
​ការ​បង្ហាញ​ពី​សំណើ​ ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ​១៤​ ​ខែមីនា​នេះ​ ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ២០១៨​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៩​ ​របស់ក្រ​សួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ហើយ​ជា​ការ​បង្ហាញ​ ​មុន​ការ​មកដល់​របស់​លោក​ ​មូន​ ​ចេ​អ៊ី​ន​ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​និង​ ​ភរិយា​ ​។​
​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​អោយ​ដឹង​ថា​ ​នៅ​ល្ងាច​នេះ​ ​សម្តេច​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ ​កូរ៉េ​ខាងត្បូង​ ​ដើម្បី​ទទួលទានបាយ​ជាមួយគ្នា​ ​ហើយ​ ​សម្តេច​ ​នឹង​ខិតខំ​បើក​ទីផ្សារ​បន្ថែម​ទៀត​ ​សម្រាប់​ផលិតផល​កម្ពុជា​ ​។​ ​


​សម្តេច​តេជោ​ ​បាន​បញ្ជាក់​ថា​ ​សម្តេច​ ​នឹង​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​លោក​ ​មូន​ ​ចេ​អ៊ី​ន​ ​ដើម្បី​ស្នើ​ឱ្យ​កូរ៉េ​ខាងត្បូង​ ​ជួយ​ទិញ​ផលិតផល​របស់​កម្ពុជា​បន្ថែម​ទៀត​ ​។​
​ជាមួយគ្នា​នេះ​ដែរ​ ​សម្តេច​តេជោ​ ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​ទីផ្សារ​ផលិតផល​របស់​កម្ពុជា​ ​ពិតជា​មិន​អាច​ទៅ​ចំណុះ​លើ​ទីផ្សារ​ណាមួយ​ ​ដោយ​អ្នក​ទាំងនោះ​ ​មក​ខ្ទប់​ច្រមុះ​ឱ្យ​ស្លាប់​នោះ​ទេ​ ​។​ ​ជាមួយគ្នា​នេះ​ ​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​សម្តេច​ ​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អាស៊ី​ ​និង​អឺរ៉ុប​មួយចំនួន​ទៀត​ ​ដើម្បី​ទាញ​យក​ផលិតផល​ទៅកាន់​ទីផ្សារ​ ​នៅក្នុង​ប្រទេស​ទាំងនោះ​ផង​ដែរ​ ​ហើយ​ ​កម្ពុជា​ ​ក៏​នឹង​តម្រង់​ផលិតផល​របស់​ខ្លួន​បន្ថែម​ទៀត​ ​ទៅ​កាន់​តំបន់​ម​ជ្ឃឹម​បូព៌ា​ ​ព្រមទាំង​ ​បើក​ទីផ្សារ​ឱ្យ​កាន់តែ​ធំជាង​មុន​ ​។​
​សូម​បញ្ជាក់​ថា​ ​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ​ពី​ថ្ងៃទី១៤​ ​ដល់ទី១៦​ ​ខែមីនា​ ​ដែល​លោក​ ​គ្រោង​ចូល​ក្រាបបង្គំគាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​និង​ ​ជួបពិភាក្សា​ការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ដើម្បី​ផ្លាស់​ប្តូរ​យោបល់​ថា​ ​តើ​ត្រូវ​ធ្វើ​យ៉ាងដូចម្ដេច​ក្នុង​ការពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ ​ដើម្បី​ភាព​រុងរឿង​ទៅវិញទៅមក​នៃ​ប្រទេស​ទាំងពីរ​ ​។​


​បើ​តាម​សេចក្តី​ថ្លែងការណ៍​ ​ពី​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​បាន​បញ្ជាក់​ថា​ ​ប្រទេស​ប្រ៊ុយណេ​ ​ម៉ាឡេស៊ី​ ​និង​កម្ពុជា​ ​គឺជា​ដៃគូ​សហការ​ដ៏​សំខាន់​នៃ​គោលនយោបាយ​ភាគ​ខាងត្បូង​ថ្មី​ ​(​New​ ​Southern​ ​Policy​)​ ​ដែល​ជាអាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​កំ​ពូល​ៗ​ ​នៃ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ ​។​ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ ​មូន​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ពង្រឹង​ចំណងមិត្តភាព​ ​និង​ទំនាក់ទំនង​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ ​ក្នុង​ក​ម្រិ​ត​ទេ្វ​ភាគី​ជាមួយនឹង​បណ្ដា​ប្រទេស​ទាំងនេះ​៕​

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.