Connect with us

កម្ពុជា​ ​ឡាវ​ ​និង​ ​វៀតណាម​ ​ប្តេជ្ញា​ចិត្ត​រួមគ្នា​ក្នុង​កិច្ចការពារ​បរិស្ថាន​ ​នៅ​តាម​តំបន់​ជាប់​ព្រំដែន​

ក្រចេះ​ ​៖​ ​មន្រ្តី​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា​ ​ឡាវ​ ​និង​វៀតណាម​ ​បាន​ប្តេជ្ញា​ចិត្ត​រួមគ្នា​ក្នុង​ការ​ការពារ​បរិស្ថាន​,​ ​ការគ្រប់គ្រង​ ​និង​ការប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​ ​រួមមាន​ធនធានទឹក​ ​និង​ព្រៃឈើ​ ​ហើយនិង​សហការ​គ្នា​ ​អនុវត្ត​កម្មវិធី​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ ​ក្នុង​ការ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ ​និង​ការគ្រប់គ្រង​ធនធានទឹក​ ​។​
​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា​នេះ​ ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​អនុគណៈ​កម្មការ​សង្គម​ ​និង​បរិស្ថាន​ ​លើក​ទី៩​ ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ ​កម្ពុជា​ ​-​ ​ឡាវ​ ​-​ ​វៀតណាម​ ​ដែល​បាន​ប្រារព្ធ​ឡើង​ ​នៅ​ខេត្តក្រចេះ​ ​។​ ​


​លោក​ ​អ៊ា​ង​ ​សុ​ផល្លែ​ត​ ​រដ្ឋលេខាធិការ​ ​ក្រសួងបរិស្ថាន​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ក្នុងរយៈពេល​មួយ​ទសវត្សរ៍​កន្លងមក​នេះ​ ​ប្រទេស​ទាំង​បី​ ​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ ​។​ ​ប៉ុន្តែ​ ​ទទួលស្គាល់​ថា​ ​នៅតែ​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​ ​ក្នុង​ការធានា​ថា​កំណើន​សេដ្ឋកិច្ច​ឱ្យ​មាន​និរន្តរភាព​ ​និង​រួមបញ្ចូល​ជាពិសេស​ ​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​អវិជ្ជមាន​ ​នៃ​ការប្រែប្រួល​អាកាសធាតុ​ ​និង​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍន៍​ ​។​ ​
​លោក​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​រំពឹង​ថា​ ​ផ្អែកលើ​លទ្ធផល​នៃ​កិច្ចពិភាក្សា​នេះ​ ​នឹង​ជំរុញ​ឱ្យ​សហប្រតិបត្តិ​ការ​រវាង​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង៣​ ​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ ​តាមរយៈ​សកម្មភាព​នៃ​កិច្ច​សហប្រតិបត្តិ​ការ​នានា​ជាមួយគ្នា​ ​។​


​សូម​បញ្ជាក់​ថា​ ​កាលពី​ឆ្នាំមុន​ ​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ ​ប្រមុខ​រាជរដ្ឋាភិបាល​ ​និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង៣​ ​បាន​គូសបញ្ជាក់​ពី​សមិទ្ធិ​ផល​នៃ​កម្មវិធី​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយគ្នា​ ​ជាពិសេស​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គម​ ​ដែល​មាន​ខេត្ត​ជាប់​ព្រំដែន​ចំនួន១៣​ ​នៃ​ប្រទេស​ទាំង៣​ ​។​ ​ប្រទេស​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ ​ក៏បាន​ទទួល​អត្ថ​ប្រយោជន៍​រួមគ្នា​ ​នៅក្នុង​វិស័យ​សន្តិសុខ​ ​នយោបាយ​ ​សេដ្ឋកិច្ច​ ​និង​ការអប់រំ​ ​ដែល​បាន​ជួយ​កាត់បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​ចំណោម​ប្រទេស​ក្នុង​តំបន់​ផង​ដែរ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.