Connect with us

ការ​រង​សម្ពាធ​ពីសា​លា​ដែល​ធ្វើ​ឱ្យ​សិស្សសាលា​នៅ​សិង្ហបុរី​ធ្វើ​អត្តឃាត​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​

​សិង្ហបុរី​៖​ ​សម្ពាធ​ពី​ការសិក្សា​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​ដែល​កំពុងតែ​ជជែកវែក​ញែក​គ្នា​យ៉ាង​ក្តៅ​គគុក​ក្រោយ​នារី​ម្នាក់​ដែល​បាន​អះអាង​ថា​ខ្លួន​មាន​អាយុ​ ​១៧ឆ្នាំ​ ​ដែល​កំ​បុង​សិក្សា​នៅ​សាលា​លំដាប់​កំពូល​មួយ​បាន​រៀបរាប់​អំពី​ការ​ព្យាយាម​ធ្វើ​អត្តឃាត​ ​និង​ ​ប្រវត្តិ​នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​។​ ​

នាង​បាន​រៀបរាប់​នៅ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​អំពី​ការ​ប្រឈម​នូវ​សម្ពាធ​ដ៏​ធំ​ដែល​តម្រូវ​ឱ្យ​សិស្ស​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​លទ្ធ​ល្អ​នៅ​សាលា​ហើយ​នាង​អះអាង​ថា​បងប្រុស​របស់​នាង​ដែល​រៀន​ឆ្នាំទី១បាន​ធ្វើ​អត្តឃាត​កាលពី​ ​២ឆ្នាំមុន​ ​ដោយសារតែ​សម្ពាធ​នៅ​សាលា​ ​និង​មួយផ្នែកទៀត​ពី​ឪពុក​ម្តាយ​ដើម្បី​ឱ្យ​ការសិក្សា​បាន​ល្អ​។​ ​​រី​ឯ​សិស្ស​ចំនួន៤នាក់​ទៀត​មក​ពីសា​លា​លំដាប់​កំពូល​ដែល​បាន​ទៅ​ជួប​ ​I​ ​M​ ​H​ ​(​Institute​ ​of​ ​Mental​ ​Health​)​ ​បាន​ព្យាយាម​ធ្វើ​អត្តឃាត​ដោយសារ​សម្ពាធ​ពីសា​លា​ដូចគ្នា​។​ ​

អ្នកជំនាញ​បាន​និយាយ​ថា​ការ​រង​សម្ពាធ​ខ្លាំង​អាច​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​រសាប់រសល់​ ​ការ​ធ្លាក់ទឹក​ចិត្ត​ ​ឬ​ ​ក៏​មាន​អារម្មណ៍​ចង់​ធ្វើ​អត្តឃាត​។​ ​សម្ពាធ​ទាំងនេះ​កើតឡើង​បាន​ពី​អ្នកផ្ទះ​ក៏ដូចជា​នៅ​សាលា​ ​ឬ​កន្លែង​ការងារ​ជាដើម​។​ ​​សាស្ត្រា​ចារ្យJason​ ​Tanមក​ពីNational​ ​Institute​ ​of​ ​Education’s​ ​Associate​ ​បាន​មានប្រសាសន៍​ថា​ប្រភេទ​និង​កម្រិត​សម្ពាធ​បាន​កើត​លើ​យុវជន​បច្ចុប្បន្ន​យ៉ាងច្រើន​ហើយ​វា​ជា​ឃាតករ​លាក់មុខ​ ​ដែល​អាច​សម្លាប់​មនុស្ស​បាន​យ៉ាង​ស្ងប់ស្ងាត់​បំផុត​។​ ​

​អ្នកស្រីChoy​ ​Wai​ ​Yinនាយក​ផ្នែក​កម្មវិធី​អភិវឌ្ឍ​និស្សិត​បាន​មានប្រសាសន៍​ថា​ ​”​ស្រប​ពេល​ដែល​សាលា​អាច​ជួយ​សិស្ស​បាន​ ​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នកផ្ទះ​ ​និង​ ​ពីសង្គម​វា​ជាផ្នែក​មួយ​ដែល​សំខាន់​ផង​ដែរ​”​។​ ​លោកស្រី​បាន​បន្ថែម​ទៀត​ថា​ ​”​ពួក​យើង​នឹង​ធ្វើការ​ភ្ជាប់​ទំនាក់ទំនង​ទៅ​អាណាព្យាបាល​ ​ដើម្បី​លើក​កំពស់​ការយល់​ដឹង​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​ស្មារតី​ផ្លូវចិត្ត​ដល់​កូន​ៗ​របស់​ពួកគាត់​”​៕​


​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.