Connect with us

កីឡាករ​ ​៥រូប​ ​ដែល​ ​Real​ ​Madrid​ ​អាច​នឹង​ចុះហត្ថលេខា​នៅ​រដូវ​ក្តៅ​នេះ​

​អេ​ស៉្បាញ​៖​ ​ទីផ្សារ​ដោះដូរ​នៅ​មិនទាន់​បើក​ជា​ផ្លូវការ​នៅឡើយ​ទេ​ ​ប៉ុន្តែ​ ​Real​ ​Madrid​ ​បាន​ជាប់រវល់​យ៉ាង​ខ្លាំង​រួច​ទៅ​ហើយ​ក្នុង​ការ​នាំ​សមាជិក​ថ្មី​ចូល​ក្រុម​។​ ​Eden​ ​Hazard​ ​បាន​ចូលរួម​នឹង​ ​Luka​ ​Jović​ ​និង​ ​Rodrygo​ ​ហើយ​ ​Mendy​ ​រំពឹង​ថា​នឹង​ធ្វើតាម​ពួកគេ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​ ​Zidane​ ​កំពុងតែ​ស្ពាយ​លុយ​ដើរ​ទិញ​កីឡាករ​ ​ព្រោះ​ក្នុង​បន្ទប់​ក្រុម​យក្ស​ ​La​ ​Liga​ ​នៅសល់​កន្លែង​សម្រាប់​កីឡាករ​ ​World​ ​Class​ ​ហើយ​ខាងក្រោម​នេះ​ជា​ឈ្មោះ​កីឡាករ​ ​៥រូប​សម្រាប់​លោក​ ​Florentino​ ​Pérez​ ​ពិនិត្យ​ក្នុង​ការ​នាំ​យក​៖​

  1. Paul​ ​Pogba​៖ ​៣រដូវ​កាល​ចុងក្រោយ​របស់​គេ​នៅ​ ​Manchester​ ​United​ ​បាន​ធ្វើឲ្យ​មាន​ខកចិត្ត​យ៉ាង​ខ្លាំង​ ​ប៉ុន្តែ​គាត់​នៅតែ​ជា​ខ្សែបម្រើ​លំដាប់​ពិភពលោក​ដ៏​មាន​សក្តា​នុ​ពល​ម្នាក់​ដែល​កំពុងតែ​រង់ចាំ​ភាព​រីកចម្រើន​ ​ហើយ​មិត្តរួមជាតិ​របស់​គេ​គឺ​លោក​ ​Zidane​ ​អាច​នឹង​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ដែល​ធ្វើឲ្យ​ ​Pogba​ ​ឈាន​ដល់​ចំនុច​កំពូល​ឡើងវិញ​។​ ​ ​ ​ ​ ​
  2. Christian​ ​Eriksen​៖ ​បទសម្ភាសន៍​មួយ​ដែល​ផ្តល់​ដោយ​កីឡាករ​របស់​ ​Tottenham​ ​រូប​នេះ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដាណឺម៉ាក​កាលពី​សប្តាហ៍​មុន​ ​គឺជា​ការ​ឆ្លើយតប​ដ៏​ល្អ​បំផុត​សម្រាប់​ ​Real​ ​Madrid​ ​ដែល​អ្នក​ទំនងជា​នឹង​ឮ​។​ ​ក្រុម​ស្ដេច​ខ​អាច​នឹង​លក់​ ​Isco​ ​ដើម្បី​ទុក​កន្លែង​ឲ្យ​ ​Eriksen​។​ ​ ​ ​ ​ ​ ​
  3. Kylian​ ​Mbappé​៖ ​ពាក្យ​ចចាមអារ៉ាម​នៅ​ប្រទេស​បារាំង​បាន​លើកឡើង​ថា​ ​កីឡាករ​វ័យ​ ​២០ឆ្នាំ​រូប​នេះ​នៅតែ​ចង់​ចាកចេញ​ពី​ ​PSG​ ​នៅ​រដូវ​ក្តៅ​ ​ហើយ​ ​Real​ ​Madrid​ ​នឹង​ស្ដាយក្រោយ​ ​ប្រសិនបើ​ពួកគេ​មិន​អាច​ទិញ​ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ​។​
  4. Joao​ ​Félix​៖ ​តារា​វ័យក្មេង​មួយ​នេះ​កំពុង​ទាក់ទាញ​ក្រសែភ្នែក​ពី​ក្លិប​ធំៗ​ទូទាំង​ទ្វីបអឺរ៉ុប​ ​បន្ទាប់ពី​រដូវ​កាលដែល​បាន​ស៊ុត​បញ្ចូល​ទី​បាន​ ​២០គ្រាប់​ ​និង​ ​Assist​ ​១១លើក​សម្រាប់​ ​Benfica​ ​។​ ​ប៉ុន្តែ​តម្លៃ​ទិញ​ផ្ដាច់​កុត​ត្រា​រៀង​ថ្លៃ​បន្តិច​ ​គឺ​ ​១២០លាន​អឺ​រ៉ូ​អាច​ជា​ឧបសគ្គ​មួយ​ ​ប៉ុន្តែ​វា​នឹង​ក្លាយជា​តម្លៃ​តូចតាច​ក្នុង​ការ​បង់ថ្លៃ​ ​ប្រសិនបើ​កីឡាករ​រូប​នេះ​ពិតជា​ក្លាយជា​កីឡាករ​ឆ្នើម​ ​Cristiano​ ​Ronaldo​។​
  5. Sadio​ ​Mané​៖ ​ក្នុងចំណោម​កីឡាករ​ទាំងអស់​នៅក្នុង​បញ្ជី​នេះ​ ​Mane​ ​ទំនងជា​មិន​ចង់​ចាកចេញ​ពី​ក្លិប​បច្ចុប្បន្ន​របស់​គាត់​នៅ​រដូវ​ក្តៅ​នេះ​ទេ​ ​ប៉ុន្តែ​នៅពេល​ដែល​ក្រុម​ ​Real​ ​Madrid​ ​មករ​ក​អ្នក​ ​វា​អាច​ពិបាក​ក្នុង​ការ​និយាយ​ថា​ទេ​ ​ហើយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​សេណេហ្គាល់​លំដាប់​ពិភពលោក​នឹង​ល្អឥតខ្ចោះ​សម្រាប់​គម្រោង​របស់​ ​Zidane​។

​ប្រភព​៖​ ​TrollKhmer​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.