Connect with us

កុងត្រា​របស់​សមាជិក​ ​Big​ ​Bang​ ​លោក​ ​Seungri​ ​ត្រូវ​បាន​ផលិតកម្ម​ ​YG​ ​រំលាយ​ចោល​ហើយ​

ប្រទេស​កូរ៉េ​ខាងត្បូង​៖​ ​រឿងអាស្រូវ​របស់​សមាជិក​ ​Big​ ​Bang​ ​លោក​ ​Seungri​ ​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​រហូតដល់​ថ្នាក់​លោក​ ​Seungri​ ​សម្រេចចិត្ត​ដើរចេញ​ពី​វិស័យ​សិល្បៈ​ទាំង​មិនអស់ចិត្ត​។​ ​ការសម្រេច​ចិត្ត​ដើរចេញ​ពី​វិស័យ​សិល្បៈ​របស់​លោក​ ​Seungri​ ​ត្រូវ​បាន​គេ​ក្លាយជា​រឿងអាស្រូវ​បន្ថែម​ទៀត​ទាក់ទង​នឹង​តារា​ម្នាក់​នេះ​។​ ​

ហើយ​មតិ​សាធារណជន​បាន​ចោទ​ជា​សំនួរ​ថា​ការ​ដើរចេញ​ពី​វិស័យ​សិល្បៈ​នេះ​ពិតជា​ការសម្រេច​ចិត្ត​របស់​គាត់​ផ្ទាល់​ ​ឬ​ ​ក៏​ជា​ការសម្រេច​ចិត្ត​របស់​ផលិតកម្ម​ ​YG​។​ ​ក្រោយពី​ដើរចេញ​ពី​វិស័យ​សិល្បៈ​របស់​លោក​ ​Seungri​ ​ផលិតកម្ម​ ​YG​ ​បាន​បង្ហោះ​សារ​ទៅកាន់​អ្នកគាំទ្រ​របស់​ក្រុម​ ​Big​ ​Bang​ ​និង​លោក​ ​Seungri​ ​ថា​ ​ផលិតកម្ម​ ​YG​ ​បានសម្រេច​ចិត្ត​បញ្ចប់​កុងត្រា​របស់​គាត់​បន្ទាប់ពី​ ​Seungri​ ​ប្រកាស​ពី​ការ​ដើរចេញ​ពី​វិស័យ​សិល្បៈ​ ​ហើយ​ខាង​ផលិតកម្ម​បាន​ថ្លែង​ការ​សោក​ស្តាយ​ចំពោះ​អ្នកគាំទ្រ​ដែល​ខ្លួន​មិនបាន​មើលថែ​ទាំ​លោក​ ​Seungri​ ​បាន​ល្អ​។​ ​ហើយ​ផលិតកម្ម​នឹង​ចាត់វិធានការ​ពង្រឹង​សារ​ជាថ្មី​ ​ដើម្បី​មើលថែ​ទាំ​តារា​របស់​ខ្លួន​ឱ្យ​បាន​ល្អ​៕​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.