Connect with us

ក្ដៅ​ៗ​!​ ​ការប្រកួត​កម្ពុជា​-​ប៉ាគីស្ថាន​ ​នឹង​ផ្សាយបន្តផ្ទាល់​លើ​វេ​ប​សាយ​ ​MyTV​ ​PLUS​ ​នៅ​ម៉ោង​ ​១១យប់​នេះ​ ​(​មានLink​)​

​កា​តា​៖​ ​វេ​ប​សាយ​សារព័ត៌មាន​ ​MyTV​ ​PLUS​ ​របស់​ក្រុមហ៊ុន​ ​Cambodian​ ​Broadcasting​ ​Service​ ​បាន​ធ្វើការ​ជាមួយ​ ​MyCujoo​ ​ក្នុងការនាំយកការ​ផ្សាយបន្តផ្ទាល់​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទីមួយ​ ​ជើង​ទីពីរ​ ​រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ទល់នឹង​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​ ​ពីទី​ក្រុង​ដូហា​ ​ប្រទេស​កា​តា​ ​ត្រូវ​នឹង​ម៉ោង​ ​១១យប់​នេះ​ ​នៅ​កម្ពុជា​ ​នៅ​ថ្ងៃទី​ ​១១ខែមិថុនា​ឆ្នាំ​ ​២០១៩​។​ ​លោកអ្នក​អាច​តាមដាន​ ​ទស្សនា​តាមរយៈ​លីង​វេ​ប​សាយ​:​ ​https​:​/​/​mytvplus.com.kh​/​live​-​pakistan​-​cambodia​/​

​សូម​រំឭក​ថា​ ​កាលពី​ជើង​ទីមួយ​ ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​បាន​យកឈ្នះ​លើ​ប៉ាគីស្ថាន​ ​ដោយ​លទ្ធផល​ ​២​ ​ទល់នឹង​ ​០​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​រាជធានី​ភ្នំពេញ​ ​ដែល​រក​គ្រាប់​បាល់​ទីមួយ​ ​ដោយ​កីឡាករ​ ​សៀង​ ​ចន្ធា​ ​នៅ​នាទី៨១​ ​និង​គ្រាប់​ទីពីរ​ ​ដោយ​កីឡាករ​ ​គួច​ ​សុ​កុម្ភៈ​ ​នៅ​នាទី៨៤​៕​

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.