Connect with us

ក្នុង​ថ្ងៃ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ប្រទេស​ថៃ​ ​កញ្ញា​ ​Bella​ ​Ranee​ ​តែង​ធ្វើជា​ទេវតា​ដែល​ត្រូវ​ចុះ​មក​ទីក្រុង​បាងកក​

​ភ្នំពេញ​៖​ ​ពិតជា​ស្អាត​ខ្លាំង​ណាស់​!​ ​សម្រស់​របស់​តារា​ដ៏​ល្បី​របស់​ប្រទេស​ថៃ​ ​កញ្ញា​ ​Bella​ ​Ranee​ ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ ​Instargram​ ​ដោយ​កញ្ញា​បាន​គ្រង​ឈុត​សម្លៀកបំពាក់​បែប​បុរាណ​តែង​ធ្វើជា​ទេវតា​សម្រាប់​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ ​ប្រពៃណី​ថៃ​ ​ដែល​មកដល់​ពេល​ខាងមុខនេះ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​ ​។​ ​



​កញ្ញា​ ​Bella​ ​Ranee​ ​បាន​តែងខ្លួន​ជា​ទេវតា​ត្រូវជា​បុត្រី​ទី១​ ​របស់​កបិល​មហាព្រហ្ម​ ​ដែល​មាន​ព្រះនាម​ថា​ ​“​ទុង្​សទេ​វី​”​ ​គ្រឿងប្រដាប់​បទុម​រាជ​ ​ហើយ​ភក្សាហារ​ផ្លែ​ឧទុម្ពរ​ ​(​ផ្លែ​ល្វា​)​ ​ជាពិសេស​ប្រើ​ ​អាវុធ​ស្តាំ​កងចក្រ​ ​និង​ដៃ​ខាងឆ្វេង​កាន់​ស័ង្ខ​។​ ​ហើយ​គង់​លើ​បល្ល័ង្ក​ ​ពាក់​ឆៀង​លើ​ខ្នង​គ្រង​ស្ដេច​គ្រុឌ​ ​ជា​សត្វពាហនៈ​ ​អម​តាម​ដងផ្លូវ​ ​ដែល​មាន​ប្រជាជន​ថៃ​ជាច្រើន​នាក់​ឈរ​ចាំ​ទទួល​ទេវតា​ព្រះនាម​ ​“​ទុង្​សទេ​វី​”​ ​ក្រោមទឹក​មុខ​ដ៏​រីករាយ​។​ ​សម្រាប់​កញ្ញា​ ​Bella​ ​Ranee​ ​នេះ​ជា​លើក​ទី២ហើយ​ ​ក្នុង​ការ​គ្រង​ឈុត​សម្លៀកបំពាក់​បុរាណ​ ​តែង​ធ្វើជា​ទេវតា​ក្នុង​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​នេះ​។​ ​កញ្ញា​ ​Bella​ ​Ranee​ ​ធ្លាប់​តែង​ធ្វើជា​ទេវតា​ម្តង​រួចមក​ហើយ​កាលពី​ឆ្នាំមុន​ ​ដោយ​តែង​ជា​ទេវតា​បុត្រី​ពៅ​មាន​ព្រះនាម​ថា​ ​“​មហោ​ទរា​ទេវី​”​។​ ​ក្នុង​ឆ្នាំ​ថ្មីនេះ​ក៏​ប្លែក​ជាង​ឆ្នាំមុន​ដែល​គឺ​កាន់តែ​ស្អាត​ ​បើ​និយាយ​ពី​សម្រស់​វិញ​គឺ​សាក​សមជា​ទេវតា​ចុះពី​លើមេឃ​មែន​៕​



​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.