Connect with us

ក្មេងស្រី​អាយុ៣ឆ្នាំ​ត្រូវ​ម្តាយ​ប្រើ​ហិង្សា​លើ​ខណៈ​ថត​ម៉ូត​សម្លៀកបំពាក់​ (មានវីដេអូ)

​ប្រទេស​ចិន​៖​ ​យោងទៅតាម​ការ​រាយការណ៍​ពី​ប្រទេស​ចិន​ ​ក្មេងស្រី​អាយុ៣ឆ្នាំ​ម្នាក់​ត្រូវ​បាន​ម្តាយ​អាយុ៣២ឆ្នាំ​ប្រើ​ហិង្សា​ដាក់​ខណៈ​ពេល​ដែល​នាង​មានការ​ហត់នឿយ​នឹង​ការ​ថត​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​។​ ​​នៅក្នុង​វីដេអូ​ដែល​មាន​រយៈពេល៣៤វិនាទី​បាន​បង្ហាញ​ពីក្មេង​ស្រី​អាយុ៣ឆ្នាំ​ម្នាក់​ ​ឈ្មោះNiu​ ​Niu​ ​ដែល​ជា​ម៉ូ​ឌែល​ថត​ម៉ូត​ឱ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​មួយ​។​ ​វីដេអូ​ ​និង​ ​រូបភាព​ហិង្សា​លើ​កុមារី​ម្នាក់​នោះ​ត្រូវ​បាន​ចែកចាយ​នៅ​ប្រព័ន្ធ​ ​Weibo​-​China​ ​ដែល​ជា​បណ្តាញ​សង្គម​ដ៏​ធំ​មួយ​របស់​ចិន​។​ ​ហើយ​វីដេអូ​នោះ​មាន​អ្នកមើល​រហូតដល់​ទៅ៣៧លាន​ដង​ ​និង​ ​មានការ​បង្ខំ​ឱ្យ​ម្តាយ​ក្មេងស្រី​នោះ​ចេញមុខ​សុំទោស​។​ ​

​ក្រោយពី​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពីសំណាក់​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ ​Weibo​-​China​ ​ម្តាយ​របស់​ក្មេងស្រី​បាន​បង្ហោះ​សារ​សុំទោស​នៅ​លើ​គណនេយ្យ​ដែល​មានឈ្មោះNiu​ ​Niu’s​ ​Mumដែល​បាន​រៀបរាប់​ថា​ ​”​ខ្ញុំ​គ្មាន​ចេតនា​ធ្វើបាប​នាង​ទេ​ ​ហើយ​ខ្ញុំ​សុំទោស​ចំពោះ​ការយល់​ច្រឡំ​ដែល​បណ្តាល​មក​ពី​សកម្មភាព​មិន​សមរម្យ​ ​ហើយ​ខ្ញុំ​សុំ​បញ្ជាក់​ម្តង​ទៀត​ ​កូនស្រី​របស់ខ្ញុំ​ទទួល​បានការ​យកចិត្ត​ទុកដាក់​ ​និង​ ​ការ​មើលថែ​បាន​យ៉ាង​ល្អ​ ​អរគុណ​សម្រាប់​ការយោគយល់​។​”​ ​ការ​សុំទោស​របស់​នាង​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង៥ម៉ឺន​នាក់​ចូល​ទៅ​បញ្ចេញមតិ​ក្នុងរយៈពេល​មិនដល់​ ​៤ម៉ោង​ផង​ ​ហើយ​មាន​មតិ​ខ្លះ​បាន​និយាយ​ថា​”​អ្នកធ្វើ​អាជីវកម្ម​ទៅលើ​កុមារ​ដើម្បី​រកចំណូល​សម្រាប់​ខ្លួនឯង​”​។​ ​

ជាក់ស្តែង​ច្បាប់​ស្តី​ពី​ការ​ផ្សព្វផ្សាយ​របស់​ចិន​បាន​រារាំង​ក្រុមហ៊ុន​មិន​ឱ្យ​ប្រើប្រាស់​អ​និ​តិ​ជន​អាយុ​ក្រោម​អាយុ​ ​១០​ ​ឆ្នាំ​ឡើយ​៕​

សូមទស្សនាវីដេអូ៖

​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.