Connect with us

ខុសពី​ម៉ុងសាយ​ដែលគេ​និយម​សម្តែង​នៅពេល​ចូលឆ្នាំ​ចិន​ ​របាំ​ត្រុដិ​ក្លាយជា​របាំ​…​ ​

​ភ្នំពេញ​៖​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែ​រម្តងៗ​មាន​បណ្តា​ស្ថាប័ន​ជាច្រើន​តែងតែ​អញ្ជើញ​ក្រុមរបាំ​ប្រពៃណី​ដើម្បី​សម្តែង​របាំ​ត្រុដិ​ចូលរួម​អបអរ​ថ្ងៃចូលឆ្នាំ​ថ្មី​។​ ​ពាក្យ​ថា​ត្រុដិ​មាន​ ​ន័យ​ថា​ ​”​ការ​ផ្តាច់​”​ ​ដូចនេះ​គេ​សម្តែង​របាំ​ត្រុដិ​នេះ​ឡើង​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ក្នុង​ន័យ​ ​កាត់​ផ្តាច់​ឆ្នាំ​ចាស់​ ​និង​ ​ស្វាគមន៍​ឆ្នាំ​ថ្មី​ដើម្បី​ប្រសិទ្ធពរ​ជ័យ​សិរី​សួស្តី​ឡើង​។​ ​

របាំ​នេះ​ត្រូវការ​ឧបករណ៍​មួយចំនួន​ ​និង​អ្នក​សម្តែង​ប្រុសស្រី​មួយ​ក្រុម​ដើម្បី​កាន់​ឧបករណ៍​ក្នុង​ការ​ច្រៀង​ ​និង​សម្តែង​ដែល​ឧបករណ៍​ទាំងនោះ​មាន​ដូច​ជា​កញ្ចារ​ ​ចង្ក្រង់​រ៉ូង​ ​ស្គរ​ ​ប៉ីពក​ ​ទ្រអ៊ូ​ ​ឬ​ ​ទ្រសោ​ ​និង​ ​សន្ទូច​។​ ​រី​ឯ​គ្រឿង​សម្រាប់​តែង​កាយ​វិញ​មាន​ដូចជា​ ​មុខ​ត្លុក​ ​មកុដ​ ​ស្នែង​ប្រើស​ ​ស្នែងទន្សោង​ ​កន្ទុយក្ងោក​ ​និង​ក្រចក​។​ ​ជាទូទៅ​របាំ​នេះ​ឃើញ​មានការ​សម្តែង​ឡើង​តែ​ពេល​ចូលឆ្នាំ​ខ្មែរ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ជាក់ស្តែង​គេ​ក៏អាច​សម្តែង​បាន​នៅពេល​ដែល​មាន​គ្រោះ​រាំង​ស្ងូត​ម្តង​ៗ​ដើម្បី​សុំ​ទឹកភ្លៀង​ផង​ដែរ​៕​


​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.