Connect with us

គ្រូបង្វឹក​ជម្រើសជាតិ​បារាំង​បញ្ជាក់​ថា​ ​Mendy​ ​នឹង​ចូលរួម​ជាមួយ​ ​Real​ ​Madrid​ ​ឆាប់​ៗ​នេះ​

បារាំង​៖​ ​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​បារាំង​លោក​ ​Didier​ ​Deschamps​ ​បាន​បញ្ជាក់​ថា​ ​កីឡាករ​ ​Ferland​ ​Mendy​ ​នឹង​បញ្ចប់​ការផ្ទេរ​ទៅកាន់​ ​Real​ ​Madrid​ ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​Mendy​ ​ដែល​បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​មាន់គក​ការប្រកួត​ជម្រុះ​ ​Euro​ ​២០២០​ ​ទល់នឹង​ប្រទេស​តួ​កគី​កាលពី​ថ្ងៃសៅរ៍​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់ទៅ​កាន់​ក្លិប​យក្ស​ ​LaLiga​ ​ក្នុង​តម្លៃ​ ​៥០លាន​អឺ​រ៉ូ​ ​បន្ទាប់ពី​នៅ​បារាំង​បាន​ ​២រដូវ​កាល​ជាមួយ​លីយ៉ុង​។​

​កីឡាករ​វ័យ​ ​២៤ឆ្នាំ​រូប​នេះ​ ​រំពឹង​ថា​ ​នឹង​ចូលរួម​ជាមួយ​ ​Luka​ ​Jovic​ ​និង​ ​Eden​ ​Hazard​ ​នៅ​ ​Los​ ​Blancos​ ​ខណៈ​ដែល​ ​Zinedine​ ​Zidane​ ​បន្ត​ធ្វើការ​រុះរើ​ក្រុម​ ​ក្រោយ​បញ្ចប់​រដូវ​កាល​ក្នុង​ចំណាត់ថ្នាក់​លេខ៣​ ​ក្នុង​ក្របខ័ណ្ឌ​ ​La​ ​Liga​ ​និង​បាន​ធ្លាក់​ចេញពី​ ​Champions​ ​League​ ​ក្នុង​វគ្គ​ ​១៦ក្រុម​ចុងក្រោយ​កាលពី​រដូវ​កាលមុន​។​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​លោក​ ​Deschamps​ ​បាន​ឲ្យដឹង​ថា​ ​Mendy​ ​ពិតជា​នឹង​ក្លាយជា​កីឡាករ​បន្ទាប់​នៅ​ ​Santiago​ ​Bernabeu​ ​ដោយ​លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖​ ​«​ ​Mendy​ ​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​។​ ​គាត់​បាន​លេង​នៅ​ ​Ligue២​ ​កាលពី​ ​២ឆ្នាំមុន​ ​ហើយ​គាត់​នឹង​ទៅ​ ​Real​ ​Madrid​ ​នៅ​ឆ្នាំក្រោយ​ ​»​៕

 

​ប្រភព​៖​ ​TrollKhmer​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.