Connect with us

ឆ្នាំនេះ​មិន​ដូច​ឆ្នាំទៅ​!​ ​សុទ្ធសឹងតែ​តា​រា​ថ្មី​ៗ​ និង​ជើងចាស់​ចូលរួម​ក្នុង​កម្មវិធី​សម្រាប់​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​

ភ្នំពេញ​៖​ ​ថ្ងៃ​នេះ​ នៅស្ទូឌីយោរបស់ ​CBS​ ​ពោរពេញ​ដោយ​តារា​ជើងចាស់​ និងតារាថ្មីៗ ដែលរួមមាន ទាំងតារាសម្តែង ​តារាចម្រៀង​ ​ពិធីករ​ ​និង​ពិធី​ការិនី​ ​ជាច្រើន​ដួង​ បានចូលរួមក្នុងកម្មវិធីរាំលេងកម្សាន្ត ​ដើម្បី​ទទួល​អបអរ​ទេវតា​ឆ្នាំ​ថ្មី​ ​ឆ្នាំ​កុរខាងមុខនេះ។ ​

ទស្សនិកជន​ នឹងបានទស្សនាការរាំកម្សាន្តរបស់តារាជាច្រើនរូបដែលបានចូលរួម មានដូចជា ៖ ​អ្នកនាង​ ​យុគ​ ​ចិន្តា​, ​អ្នកនាង​ ​ខៀវ​ ​សានសាណា, ​លោក​ ​ញ៉ែម​ ​សុគន្ធ​, ​កញ្ញា​ ​បាន​ ​មុ​ន្នី​ល័ក្ខ​, ​នាយ​ ​ព្រែក​, ​កញ្ញា​ ​បេ​ប៊ី​, កញ្ញា​ ​សុវត្ថិ​ឌី ធីរីកា ​និង​តារា​ជាច្រើន​ដួង​ទៀត​។​ ​​

កញ្ញា​ ​បាន​ ​មុ​ន្នី​ល័ក្ខ​ ​បាន​ប្រាប់​ ​MyTV​ ​Plus​ ​ថា​ ​«​នេះ​ជា​ឱកាស​ដ៏​ពិសេស​សម្រាប់​មិត្ត​សិល្បករ ​សិល្បការ​នី​ ​ដែលកម្រ​បាន​ជួបជុំគ្នា​ណាស់​ ​ព្រោះ​ក្នុង​មួយឆ្នាំ​ មានតែម្តងទេ ​ដែល​បាន​ជួបគ្នា​ដូច្នេះ​ ​ពួក​យើង​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង​»​។​ ​​

សម្រាប់​តារា​ជាច្រើន​ដួង​ផ្សេងទៀត ក៏បាននិយាយដូចៗគ្នាដែរ ​ថា គឺ​ពួកគេ​ពិតជា​រំភើប​ណាស់​ ដែលបានជួបរៀមច្បង ​និង​តារា​ថ្មី​ដែល​ជា​សិល្បករ មានកេរិ៍តឈ្មោះ ​និង​មានបទពិសោធន៍​ក្នុង​ជួរ​សិល្បៈ​ ​។ សម្រាប់​គាត់​ ដែលជាសិស្សប្អូន នឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីឈានដល់កម្រិតកំពូលមួយ​ ដូចរៀមច្បងផងដែរ៕

 
​​អត្ថបទ​៖​ ​ឡុង​ ​រតនា​

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.