Connect with us

ជើងឯកពិភពលោកបារាំង អាម៉ាស់មុខនៅទឹកដីតួកគី ក្នុងប្រកួតវគ្គជម្រុះ EURO

បរទេស៖ ក្រុមជើងឯកបាល់ទាត់ពិភពលោក ជម្រើសជាតិបារាំង បានប្រកួតចាញ់ក្រុមតួកគី នៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ EURO ឆ្នាំ 2020 កាលពីយប់មិញ។ តួកគី បានយកឈ្នះបារាំង ដើម្បីឈរលេខ ១ មាន ៩ពិន្ទុ ក្នុងពូល ខណៈបារាំងឈរលេខនៅ ២ មាន ៦ ពិន្ទុ។

បារាំង បានដាក់សុទ្ធតែតារាបាល់ទាត់ឆ្នើមៗ ដូចជា Griezmann, Mbappe, Pogba ជាដើម តែមិនអាចរកគ្រាប់បាល់ទៅលើក្រុមម្ចាស់ផ្ទះដែលទាត់បញ្ជូលទីបាន ពីរគ្រាប់នៅក្នុងនាទីទី ៣០ និងនាទី ៤០ ។

សូមជម្រាបថា តួកគី និងបារាំង ស្ថិតនៅក្នុងពូល H ដោយក្នុង ៣ ប្រកួតកន្លងទៅ ទួកគី រកបាន ៨គ្រាប់ មិនរបូតគ្រាប់បាល់ ខណៈបារាំង រកបាន ៨គ្រាប់ដូចគ្នា តែរបូត ៣គ្រាប់។ ការប្រកួតជម្រុះពានរង្វាន់ Euro នេះ ត្រូវបានចែកជា ១០ពូល គឺពីពូល A ដល់ J ។

បារាំង គឺជាក្រុមបាល់ទាត់ជើងឯកពិភពលោកកាលពីឆ្នាំ ២០១៨ បន្ទាប់ពីយកឈ្នះលើក្រុមក្រូអាត ដែលរៀបចំឡើងនៅក្នុងប្រទេសរុស្ស៊ី៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.