Connect with us

ដឹង​អត់​ថា​ ​នរណា​ជាតា​រា​ចម្រៀង​ស្រី​ ​ដែល​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​?​

​សហរដ្ឋអាមេរិក​៖​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ទស្សនាវដ្ដី​ ​Forbes​ ​បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ ​ដែល​បង្ហាញ​អំពី​តារា​ស្រី​ ​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជា​គេ​បំផុត​នៅក្នុង​ពិភពលោក​ ​(​Richest​ ​Self​-​Made​ ​Women​ ​for​ ​2019​)​។​ ​តារា​ស្រី​ ​ដែល​មានទ្រព្យ​សម្បត្តិ​ ​និង​ប្រាក់​ចំ​ណូច​ខ្ពស់​បំផុត​នៅក្នុង​ឧស្សាហកម្ម​តន្រ្តី​ ​បាន​ទៅលើ​តារាចម្រៀង​ស្រី​របស់​សហរដ្ឋអាមេរិក​ ​គឺ​ ​កញ្ញា​ ​Rihanna​។​ ​ទ្រព្យសម្បត្តិ​សរុប​របស់​ ​Rihanna​ ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ ​មាន​ចំនួន​រហូតដល់​ទៅ​ ​៦០០​ ​លាន​ដុល្លារ​។​ ​

​ទស្សនាវដ្ដី​ ​Forbes​ ​បាន​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ ​Rihanna​ ​ក្លាយជា​តារាចម្រៀង​ស្រី​ដែល​មាន​ជាងគេ​បំផុត​ ​នៅ​លើ​ពិភពលោក​ ​គឺ​ដោយសារតែ​ ​Rihanna​ ​បាន​ទទួលជោគជ័យ​ ​និង​កាក់កប​ខ្លាំង​ជាមួយ​និង​ ​ការ​ចាប់ដៃ​គូគ្នា​ជាមួយ​ក្រុមហ៊ុន​ ​LVMH​ ​ដែល​នាង​ ​បាន​បើក​ដំណើរការ​ផលិតផល​គ្រឿងសម្អាង​ ​Fenty​ ​Beauty​ ​របស់​នាង​នៅ​ឆ្នាំ​ ​២០១៧​ ​៕​

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.