Connect with us

ដោយសារតែ​អញ្ចឹង​សោះ​ទើប​ CTN​ គាំទ្រ​ដល់​ខ្សែភាពយន្ត​រឿង​ភាគ​ខ្មែរ​ ជាពិសេស​ រឿង​ផ្កាយ​មារ​

ភ្នំពេញ​ ៖ រហូត​មកទល់​ឆ្នាំ​ ២០១៩នេះ​ គឺ​មាន​រយៈពេល​ជាង​ ១៥ឆ្នាំ​ ហើយ​ ដែល​ស្ថានីយ​ទូរទស្សន៍​ CTN​ បាន​ព្យាយាម​យ៉ាង​ខ្លាំង​ ទាំង​គំនិត​ និង​ ថវិកា​ ក្នុង​ការផលិត​ ក៏ដូចជា​គាំទ្រ​នូវ​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ដ៏​ល្អ​ៗជាច្រើន​ ។

នៅ​សឹង​គ្រប់​ខ្សែភាពយន្ត​ដែល​ CTN​ ផលិត​ ឬ ចូលរួម​គាំទ្រ​ សុទ្ធតែ​បង្កប់​នូវ​វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរយើង​ ជាក់ស្តែង​ដូចជា​រឿង​ភាគ​បុរាណ​ថ្មី​ គឺ​ រឿង​ ផ្កាយ​មារ​ ដែល​កំពុង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ CTN​ គឺ​បាន​បង្កប់​នូវ​សិល្បៈ​បុរាណ​ខ្មែរ​ជាច្រើន​ទម្រង់​ មាន​ដូចជា​ ភ្លេងបុរាណ​ និង​របាំ​ប្រពៃណី​ជាដើម​ ។

រឿង​ ផ្កាយ​មារ​ នេះ​ ក៏បាន​បង្ហាញ​តថភាព​សង្គម​នា​សម័យ​លង្វែក​ មាន​ទាំង​ការ​រៀន​នូវ​ក្បាច់គុន​ដាវ​ គុនដំបង​ និង​បង្ហាញ​ពី​សម្លៀកបំពាក់​នៅ​សម័យ​នោះ​ យ៉ាង​ល្អឥតខ្ចោះ​ផង​ដែរ​ ។

អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​ខ្សែភាពយន្ត​ភាគ​បុរាណ​មួយ​នេះ​ កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​នោះ​ គឺ​មានការ​ចូលរួម​សម្តែង​ដោយ​តារា​ដែល​មាន​ទេពកោសល្យ​ និង​បទពិសោធន៍​សម្ដែង​ ទាំង​រឿងបុរាណ​ និង​សម័យ​ជាច្រើន​ ដូចជា​ តារា​សម្ដែង​ជើងចាស់​ លោក​ ទេព​ រិ​នដា​រ៉ូ​, លោក​ ញ៉ែម​ សុគន្ធ​, កញ្ញា​ ម៉ាក​ សែន​សូ​នី​តា​ ហៅ​តូ​តា​, អ្នកនាង​ ផេង​ វ៉ាន់​ណង​, កញ្ញា​ ស្រី​ យ៉ា​ឡាង​ និង​អ្នកនាង​ មាស​ សម្ផស្ស​ ។

បើ​ចង់​ដឹង​ច្បាស់​ថា​ ខ្សែភាពយន្ត​មួយ​នេះ​ពិតជា​ល្អមើល​ និង​ពិសេស​យ៉ាងណា​ សូម​ទស្សនិកជន​រង់ចាំ​តាមដាន​ទស្សនា​រឿង​ ផ្កាយ​មារ​ រៀងរាល់ថ្ងៃ​ចន្ទ​-ព្រ​ហស្ប​តិ៍​ វេលា​ម៉ោង​ ៧យប់​ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ CTN​ ឬ ក៏អាច​ទស្សនា​តាម​ទំព័រ​ហ្វេ​សប៊ុ​ក CTN​ TV​ Live​ ផង​ដែរ​ ៕

អត្ថបទ​ ៖ លីន​ រតនា​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.