Connect with us

តន្រ្តី​ករ​កម្ពុជា​ដណ្តើម​បាន​មេដាយមាស​ក្នុង​មហោស្រព​តន្រ្តី​អាស៊ាន​ ​

​ភ្នំពេញ​៖​ ​កាលពីដើម​ខែមិថុនា​នេះ​ដែរ​ ​ក្រុម​តន្រ្តី​ករ​នៃ​មហា​វិទ្យាល័យ​តូ​រ្យ​តន្រ្តី​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ដែល​មាន​សមាជិក​ចំនួន១៥រូប​បាន​ដណ្តើម​កិត្តិយស​ដល់​ប្រទេសជាតិ​ដោយ​បាន​ចេញ​ប្រកួតប្រជែង​នាម​មហោស្រព​តន្ត្រី​អាស៊ាន​ ​(​ASEAN​ ​MUSIC​ ​FESTIVAL​)​ ​នៅ​ទីក្រុង​ហៃ​ហ្វូង​(​Hai​ ​Phong​)​ ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​ ​២៤​ ​ខែឧសភា​ ​ដល់​ ​១មិថុនា​ ​ឆ្នាំ២០១៩​ ​ដែល​ទទួល​បាន​មេដាយមាស១ទៅលើ​បទ​ ​”​សា​ឡូ​ម៉ា​”​ ​និង​ ​មេដាយ​ប្រាក់​ចំនួន២ទៅលើ​បទ​ ​“​របាំ​គ្រុឌ​”​ ​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក​ ​កែវ​ ​សុភី​ ​និង​មួយទៀត​ទៅលើ​បទ​ ​“​ទំនួញ​សត្វព្រៃ​”​ ​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក​ ​ហង្ស​ ​រិទ្ធី​រ៉ា​វុធ​។​

​ទោះបី​នេះ​មិនមែន​ជា​ជ័យលាភី​ដំបូង​ដែល​កូនខ្មែរ​អាច​ដណ្តើម​បាន​ក្តី​ ​តែ​សបញ្ជាក់​បាន​យ៉ាង​ច្បាស់​ថា​ ​ប្រជាជន​ខ្មែរ​ពិតជា​មាន​សម្ថ​ភាព​ពិតប្រាកដ​មែន​ ​ព្រោះ​វា​មិនមែន​ជា​សំណាង​ឡើយ​ ​តែ​វា​ចេញ​ពី​សម្ថ​ភាព​ដែល​បាន​សិក្សា​ ​និង​បណ្តាក់​ទុន​ជាច្រើន​ទៅលើ​ពេលវេលា​ ​កម្លាំងកាយ​កម្លាំងចិត្ត​ក្នុង​ការ​ខិតខំ​ហាត់​សម​ដើម្បី​ដណ្តើម​កិត្តិយស​លើឆាកអន្តរជាតិ​សម្រាប់​ខ្លួន​ ​និង​ ​ប្រទេសជាតិ​៕​

ប្រភព​៖​ ​សកលវិទ្យាល័យ​ ​ភូមិន្ទ​វិចិត្រ​សិល្បៈ​

​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.