Connect with us

តាមពិត​ទម្លាប់​ពិសារ​ទឹក​មួយចំនួន​របស់​យើង​សុទ្ធតែ​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​

មិន​មាន​មនុស្ស​ច្រើន​នាក់​ទេ​ដែល​ធ្វើលំ​ហាត់ប្រាណ​នៅពេល​ដែល​បរិភោគ​អាហារ​ពេលល្ងាច​រួច​ ​ការ​ទទួលទានទឹក​ច្រើនពេក​ក៏អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ​ ​មាន​មូលហេតុ៧​ ​យ៉ាងដែល​អ្នក​មិន​គួរ​ពិសារ​ទឹក​ច្រើនពេក​៖​ ​

  1. មុន​ពេល​ចូលគេង​អ្នក​មិន​គួរ​ទទួលទានទឹក​ច្រើន​នោះ​ទេ​ព្រោះ​វា​នឹង​ធ្វើអោយ​អ្នក​ឈឺ​បត់ជើងតូច​ដែល​វា​អាច​រំខាន​ដល់​ដំណេក​របស់​អ្នក​បាន​ ​ហើយ​អ្នក​ត្រូវ​ប្រើ​ពេល​យូរ​ដើម្បី​គេងលក់​វិញ​ ​ដោយសារតែ​នៅពេល​យប់​តម្រងនោម​ធ្វើការ​យឺត​ជាង​ពេលថ្ងៃ​។​ ​ហើយ​ការ​ទទួលទានទឹក​ច្រើនពេក​នឹង​ធ្វើអោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ​និង​អាច​បណ្តាល​អោយ​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​ក្នុង​បេះដូង​ផង​ដែរ​។
  2. កុំ​ទទួលទានទឹក​នៅពេល​អ្នក​កំពុងតែ​ហាត់ប្រាណ​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កំ​ដៅ​ក្នុង​ខ្លួន​កើនឡើង​ដែល​អាច​បណ្តាល​អោយ​ឈឺក្បាល​ ​ចង់​ក្អួត​ ​និង​វិលមុខ​ ​ដូចនេះ​ហើយ​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា​គួរ​ទទួលទានទឹក​ក្រោយពេល​ហាត់ប្រាណ​រួច​។​
  3. អ្នក​មិន​គួរ​ទទួលទានទឹក​នៅពេល​ដែល​ញ៉ាំ​អាហារ​ហិល​ឡើយ​ ​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ ​កំ​ដៅ​កាន់តែ​កើនឡើង​ ​អ្នក​គួរតែ​ទទួលទានទឹក​ដោះ​គោ​ជំនួស​វិញ​ ​ពីព្រោះ​ទឹកដោះគោ​ផ្ទុក​ទៅ​ដោយ​ជាតិ​ខ្លាញ់​និង​ប្រូតេអ៊ីន​។​
  4. មិន​គួរ​ទទួលទាន​ទឹ​ក​ភ្លាម​ៗ​មុន​ពេល​បរិភោគ​អាហារ​ ​ក្នុង​កំឡុង​ពេល​ ​ឬ​ ​ក្រោយពេល​បរិភោគ​អាហារ​ឡើយ​ ​ព្រោះ​វា​អាច​ធ្វើអោយ​ប្រព័ន្ធ​រំលាយអាហារ​មិនល្អ​ ​យកល្អ​គួរ​ទទួលទានទឹក​ក្រោយ​អាហារ៣០នាទី​ទើប​ជា​ការ​ប្រសើរ​។​
  5. មិន​គួរ​ទទួលទានទឹក​ដែល​មិនបាន​ចម្អិន​ ​ដែល​មាន​សារធាតុ​អា​ចប​ង្ករ​គ្រោះថ្នាក់​ដល់​សុខភាព​ដល់​អ្នក​ដោយ​ប៉ះពាល់​ដូចជា​ថ្លើម​ ​តម្រងនោម​ ​និង​បំផ្លាញ​សរីរាង្គ​ផ្សេង​ៗ​ទៀតផង​ដែរ​។​
  6. វា​ជា​រឿង​ធម្មតា​ដែល​មនុស្សជា​ច្រើន​បាន​ព្យាយាម​សំ​រក​ទំ​ងន់​ដោយ​ផឹកទឹក​ក្រូច​ឆ្មា​ ​ប៉ុន្តែ​គេ​មិនបាន​ដឹង​ឡើយ​ថា​នៅពេល​ដែល​ក្រូច​ឆ្មា​លាយ​ជាមួយនឹង​ទឹក​ ​ក្លុ​យកុ​សនឹង​កើនឡើង​ពី៣០ទៅ៨០០០ដង​ ​ដែល​សារធាតុ​នេះ​មាន​កំរិត​ជាតិ​ផ្អែម​ជាង​ស្ករ​ទៅទៀត​។​
  7. ​នៅពេល​ដែល​អ្នក​ទៅលេង​ទឹកសមុទ្រ​ហើយ​មិន​ប្រយ័ត្ន​ផឹកទឹក​សមុទ្រ​ ​អ្នក​គួរតែ​ខ្ជាក់​វា​ចេញ​មកវិញ​ភ្លាម​ព្រោះ​ទឹកសមុទ្រ​ផ្ទុក​ទៅ​ដោយ​មេរោគ​ជាច្រើន​ ​និង​ ​ជាតិ​អំបិល​ដល់ទៅ៧៥​%​ដែល​មាន​ចំណុះ​ច្រើនជាង​បរិមាណ​នៅក្នុង​ខ្លួនមនុស្ស​ទៅទៀត​ ​វា​អាច​ធ្វើអោយ​អ្នក​ខ្វះ​ជាតិទឹក​ធ្ងន់ធ្ងរ​ក្នុង​ខ្លួន​ ​ដែល​ជាហេតុ​ធ្វើអោយ​អ្នក​ស្រេកទឹក​ ​បាត់បង់​ចំណង់​អាហារ​ ​ក្អួត​ ​និង​បាត់បង់​ស្មារតី​ ​ដើម្បី​ឱ្យ​សុខភាព​ត្រលប់​មក​ដូចដើម​វិញ​អ្នក​គួរតែ​ផឹកទឹក​អោយ​បាន​ច្រើន​៕​

  • អត្ថបទទាក់ទង :
  • Featured

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.