Connect with us

តារា​វ័យ​ ​២៩ឆ្នាំ​ ​រៀបការ​ជាមួយ​តា​ ​៧១ឆ្នាំ​ ​បង្ក​ការ​សាទរ​នៅ​ម៉ាឡេស៊ី​

​ម៉ាឡេស៊ី​៖​ ​អ្នកលេង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ ​បាន​នាំគ្នា​សាទរ​ចំពោះ​មង្គលការ​របស់​សេដ្ឋី​វ័យ​ ​៧១ឆ្នាំ​ ​លោក​ ​Tai​ ​Huat​ ​Chang​ ​ជាមួយ​សិល្បករ​ ​Samantha​ ​Ee​ ​Kai​ ​Chee​ ​ដែល​ជា​អតីត​សមាជិក​ក្រុម​ចម្រៀង​វ័យក្មេង​ ​ជំនាន់​ឆ្នាំ៩០​ ​។​

​Samantha​ ​ដែល​មាន​វ័យ​ ​២៩ឆ្នាំ​ ​ធ្លាប់​ជាស​មា​ជិ​ក​ក្រុម​ ​Four​ ​Golden​ ​Princess​ ​ដែល​មាន​ភាព​ល្បីល្បាញ​នៅ​ម៉ាឡេស៊ី​ ​ខណៈ​លោក​ ​Tai​ ​Huat​ ​Chang​ ​ជា​អ្នកជំនួញ​ដ៏​ជោគជ័យ​ម្នាក់​ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​រ៉ែ​ ​G.E​.​ ​Mining​ ​។​ ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​ ​នៅ​ទីក្រុង​កូឡាឡាំពួរ​ ​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​ ​Samantha​ ​បង្ហើប​ថា​ ​ខ្លួន​មានផ្ទៃពោះ​ ​ដែល​គ្រោង​សម្រាល​នៅក្នុង​ខែកញ្ញា​ ​ខាងមុខនេះ​។​

​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ ​បាន​ចុះផ្សាយ​ថា​ ​នៅ​ថ្ងៃ​មង្គលការ​ ​អាយុ​របស់​អ្នក​ទាំងពីរ​ ​បាន​ចេញ​ជា​លេខ​ឆ្នោត៤ខ្ទង់​ ​គឺ​ ​២៩៧១​ ​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​៕​

​ប្រភព​៖​ ​Straits​ ​Times​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.