Connect with us

តារា​សម្តែង​អ្នកនាង​ ​Christy​ ​Chung​ ​រៀប​អាពាហ៍​ពិពាហ៍​លើក​ទី៣​

​បរទេស​៖​ ​នៅពេល​ដែលតា​រា​ភាពយន្ត​ហុងកុង​អ្នកនាង​ ​Christy​ ​Chung​ ​បាន​រៀបការ​ជាមួយ​តារា​សម្តែង​ ​និង​ ​ចម្រៀង​ជនជាតិ​ចិន​លោក​ ​Shawn​ ​Zhang​ ​មាន​មនុស្សជា​ច្រើន​ដែល​មានការ​សង្ស័យ​ចំពោះ​អាពាហ៍​ពិពាហ៍​នេះ​។​

​អ្នកនាង​ ​Chung​ ​ស្ថិត​ក្នុង​វ័យ៤៨​ ​ឆ្នាំ​ ​ខណៈ​ដែល​លោក​ ​Zhang​ ​មាន​អាយុ​ ​៣៦​ ​ឆ្នាំ​បាន​ជួបគ្នា​នៅក្នុង​កម្មវិធី​ ​ណាត់ជួប​គ្នា​នៅ​ប្រទេស​ចិន​ ​ដែល​ស្នេហា​នេះ​ប្រហែល​កើតឡើង​នៅក្នុង​ឆ្នាំ២០១៥​។​ ​គាត់​បាន​សុំ​នាង​រៀបការ​ប្រហែល​មួយឆ្នាំ​ក្រោយ​នៅ​ ​ខែមិថុនា​ ​ឆ្នាំ២០១៦​។​



​នេះ​គឺជា​អាពាហ៍​ពិពាហ៍​លើក​ទីបី​របស់​ ​Chung​ ​និង​ ​ជា​លើក​ទី១របស់​ ​Zhang​។​ ​Chung​ ​ដែល​មាន​ឈាម​កាត់​ចិន​-​វៀតណាម​មានកូន​បី​នាក់​ជាមួយ​អតីត​ស្វាមី​របស់​នាង​ដែល​ជា​អ្នកជំនួញ​ជនជាតិ​អង់គ្លេស​លោក​ ​Glen​ ​Ross​ ​និង​អ្នក​ផលិត​តន្រ្តី​តៃវ៉ាន់​លោក​ ​Jon​ ​Yen​ ​។​ ​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃ១១មេសា​ ​អ្នកនាង​ ​Chung​ ​បាន​បង្ហោះ​រូប​នៅក្នុងWeibo​ ​ចំនួន​បួន​សន្លឹក​នៃ​រូបថត​អាពាហ៍​ពិពាហ៍​របស់​នាង​ជាមួយ​លោក​ ​Zhang​ ​និង​សរសេរ​ថា​នាង​សប្បាយចិត្ត​អស់ពី​បេះដូង​ដែល​បាន​រៀបរាប់​ថា​ ​”​ខ្ញុំ​បាន​ស្វែងរក​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយរីករាយ​ហើយ​ខ្ញុំ​អាច​រក​ឃើញ​ចំណុច​វិជ្ជមាន​មួយចំនួន​ពីអ​តី​ត​កាល​និង​ស្វែងរក​អ្វី​វិជ្ជមាន​នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ​ហើយ​ខ្ញុំ​ក៏​នឹង​បន្ត​ស្វែងរក​អ្វី​ដែល​វិជ្ជមាន​នា​ពេល​អនាគត​ផង​ដែរ​”​ ​។​ ​

​អ្នក​ ​Chung​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាតា​រា​ស៊ិច​ស៊ី​ស្រី​ក្នុង​រឿង​ ​Mermaid​ ​Got​ ​Married​ ​ឆ្នាំ១៩៩៤​ ​ថ្មី​ៗ​នេះ​នាង​បាន​បង្ហាញខ្លួន​នៅក្នុង​រឿង​ ​”​Fall​ ​In​ ​Love​ ​At​ ​First​ ​Kiss​”​ ​ជាមួយ​តារា​សម្តែង​តៃវ៉ាន់​ ​លោក​ ​Talu​ ​Wang​ ​និង​តារាភាពយន្ត​ចិន​ ​លោក​ ​Jelly​ ​Lin​ ​។​ ​នាង​បាន​ដើរតួ​ជា​ម្ដាយ​របស់​ ​លោក​ ​Wang​ ​ខណៈ​ដែល​តួ​សម្តែង​ក្នុង​ស្រុក​ ​លោក​ ​Christopher​ ​Lee​ ​បាន​សម្ដែង​ជា​ប្ដី​របស់​នាង​នៅក្នុង​ខ្សែភាពយន្ត​នេះ​៕​



​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.