Connect with us

តិច​អត់​ជឿ​ទៅ​!​ ​ស្រី​ៗ​គេង​ក្នុង​បន្ទប់​មាន​ពន្លឺភ្លើង​ ​នឹង​ឡើង​គីឡូ​

​គ្នាយើង​ ​ប្រហែល​មាន​អ្នកខ្លះ​ចូលចិត្ត​គេង​បិទភ្លើង​ ​បើ​មិន​បិទ​ឲ្យ​ងងឹត​ទេ​គេង​អត់​លក់​។​ ​ខ្លះទៀត​ ​ចូលចិត្ត​គេង​បើកភ្លើង​ភ្លឺ​ពេញ​បន្ទប់​ ​ឬ​បើក​អំពូលភ្លើង​ក្រហម​តូច​មួយ​ ​តែ​ការសិក្សា​ ​រក​ឃើញថា​ ​គេង​បើកភ្លើង​ធ្វើ​ឲ្យ​ស្រី​ៗ​ឡើង​គីឡូ​។​ ​គេង​បើកភ្លើង​ ​ឬ​មាន​ពន្លឺភ្លើង​ទូរទស្សន៍​ ​នៅក្នុង​បន្ទប់​ ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​ស្រី​ៗ​ ​ឡើង​ ​៥គីឡូក្រាម​ ​ក្នុងរយៈពេល​ ​៥ឆ្នាំ​។​ ​នេះ​បើ​តាម​ការសិក្សា​ ​ចេញផ្សាយ​លើ​ ​CNN​ ​ដោយ​វិភាគ​លើ​ទិន្ន​ន័យ​ស្រី​ៗ​ ​៤៣.៧២២​ ​នាក់​ ​អាយុ​ពី​ ​៣៥​-​៧៤​ ​ឆ្នាំ​ ​នៅ​អាមេរិក​។​

​ស្រី​ៗ​ ​ទាំងនោះ​ ​បាន​រៀបរាប់​ពី​ទម្លាប់​គេង​ ​ដោយ​បែងចែក​ជា​ ​៤​ ​ប្រភេទ​ ​គឺ​គេង​បិទភ្លើង​ ​គេង​បើក​ភ្លើង​តិច​ៗ​ក្នុង​បន្ទប់​ ​គេង​ដោយមាន​ពន្លឺភ្លើង​ខាងក្រៅ​បន្ទប់​ចាំង​ចូល​មក​ខាងក្នុង​ ​និង​គេង​ដោយមាន​ពន្លឺភ្លើង​អំពូល​ ​ឬ​ទូរទស្សន៍​ក្នុង​បន្ទប់​។​ ​អ្នកស្រាវជ្រាវ​ ​តាមដាន​លើ​ការសិក្សា​នេះ​ ​រយៈពេល​ ​៥​ ​ឆ្នាំ​។​ ​ក្នុង​នោះ​ ​អ្នកស្រាវជ្រាវ​ ​រក​ឃើញថា​ ​ស្រី​ៗ​ ​ដែល​គេង​ដោយមាន​ពន្លឺភ្លើង​អំពូល​ ​ឬ​ទូរទស្សន៍​ ​ក្នុង​បន្ទប់​ ​ពាក់ព័ន្ធ​នឹង​ការ​ឡើង​ទម្ងន់​ ​៥​ ​គីឡូក្រាម​។​ ​ជាង​នេះ​ទៅទៀត​ ​ការសិក្សា​រក​ឃើញថា​ ​បន្ទប់​មាន​ពន្លឺភ្លើង​កាន់តែ​ខ្លាំង​ ​ពាក់ព័ន្ធ​ការ​ធ្វើឲ្យ​ឡើង​ទម្ងន់​កាន់តែ​ច្រើន​ផង​ដែរ​។​

​លោក​ ​Dale​ ​Sandler​ ​អ្នកស៊ើប​អង្កេត​ជាន់ខ្ពស់​ ​នៅ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​បរិស្ថាន​អាមេរិក​ ​និង​ជា​អ្នកដឹកនាំ​ការសិក្សា​ ​បញ្ជាក់​ថា​ ​គេង​បើកភ្លើង​ ​មានឱកាស​ ​១៧​%​ ​នៃ​ការ​ឡើង​ទម្ងន់​ ​ក្រោយ​គិតគូរ​ពី​កត្ដា​រួមផ្សំ​ផ្សេងទៀត​។​ ​លោក​បន្ដ​ថា​ ​ក្នុង​នោះ​ ​មានឱកាស​ ​២២​%​ ​វិវត្ត​ទៅ​លើស​ទម្ងន់​ ​និង​ ​៣៣​%​ ​វិវត្ត​ទៅជា​ជំងឺ​ធាត់​៕​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.