Connect with us

តើន​រណា​ដែល​នឹង​ក្លាយជា​រាជ​នី​នៃ​វិស័យ​កម្សាន្ត​ថៃ​?​

ថៃ៖ រាជ​នី​នៃ​វិស័យ​កម្សាន្ត​ថៃ​នា​ពេល​បច្ចុប្បន្ន​គឺ​កំពុងតែ​គ្រង​តំណែង​ដោយ​អ្នកនាង​ ​Anne​ ​Thongprasom​ ​ដែល​គាត់​គឺជា​តារា​សម្តែង​ជើងចាស់​ដ៏​ល្បី​ប្រចាំ​ប្រទេស​ថៃ​។​

ប្រិយមិត្ត​ ​និង​អ្នកវិភាគ​វិស័យ​កម្សាន្ត​ថៃ​កំពុងតែ​វិភាគ​ ​និង​ស្វែងរក​តារា​ថៃ​ ​ដែល​អាច​នឹង​គ្រង​តំណែង​ជា​រាជ​នី​នៃ​វិស័យ​កម្សាន្ត​ថៃ​បាន​ ​បន្ទាប់ពី​អ្នកនាង​ ​Anne​ ​Thongprasom​ ​។​ ​បន្ទាប់ពី​ធ្វើការវិភាគ​រួច​ ​តារា​ស្រី​បី​នាក់​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​នឹងអាច​ក្លាយជា​រាជ​នី​នៃ​វិស័យ​កម្សាន្ត​ថៃ​បន្ទាប់​ ​ដែលតា​រា​ស្រី​ទាំង​បី​នោះ​មាន​ដូចជា​៖​

Yaya Urassaya
Yaya​ ​គឺជា​ជាតា​រា​ថៃ​ស្រី​ដែល​មាន​ប្រជាប្រិយ​ភាព​ខ្ពស់​ ​មិនថា​តែ​នៅក្នុង​ប្រទេស​ថៃ​ ​និង​នៅ​ក្រៅប្រទេស​នោះ​ទេ​។​ ​សមត្ថភាព​សម្តែង​របស់​ ​Yaya​ ​ក៏​ត្រូវ​បាន​គេ​ចាត់ទុកថា​ល្អ​ដូចជា​រៀមច្បង​របស់​គាត់​ដែរ​។​

Bella Ranee
ប្រជាប្រិយ​ភាព​ ​និង​សមត្ថភាព​សម្តែង​របស់​ ​Bella​ ​ត្រូវ​បាន​គេ​ទទួលស្គាល់​ខ្លាំង​បន្ទាប់ពី​គាត់​បាន​ចូលរួម​សម្តែង​ក្នុង​រឿង​ល្បី​ៗ​ ​ដូចជា​រឿង​ ​”​បុព្វេ​សន្និវាស​”​ ​ជាដើម​។​

Taew Natapohn
Taew​ ​ក៏​ត្រូវ​បាន​គេ​ចាត់ទុកជា​តារា​សម្តែង​ថៃ​ដែល​មាន​សមត្ថភាព​សម្តែង​ខ្ពស់​ម្នាក់​ផង​ដែរ​។​



​តើ​ប្រិយមិត្ត​យល់ថា​ ​ក្នុងចំណោម​តារា​ស្រី​ទាំង​បី​នាក់​នេះ​ ​តារា​រូប​ណា​ដែល​សមនឹង​ទទួល​តំណែង​ជា​រាជ​នី​នៃ​វិស័យ​កម្សាន្ត​ជាងគេ​?​

អត្ថបទ៖ ណារ៉ូត

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.