Connect with us

តើ​វាសនា​របស់​ក្រុមហ៊ុន​ផលិត​យន្ដ​ហោះ​ ​Boeing​ ​របស់​សហរដ្ឋអាមេរិក​នឹង​ទៅជា​យ៉ាងណា​?​

អន្តរជាតិ​៖​ ​ប្រទេស​ជាច្រើន​ ​បាន​ប្រកាស​ជាបន្តបន្ទាប់​ក្នុង​ការ​ផ្អាក​រាល់​ប្រតិបត្តិ​ការហោះហើរ​របស់​យន្ដ​ហោះ​ ​Boeing​ ​737​ ​MAX​ ​ហើយ​ ​បន្ទាប់ពី​សោកនាដកម្ម​ធ្លាក់​យន្ដ​ហោះ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​និង​ ​ចុងក្រោយ​ ​គឺ​នៅ​ប្រទេស​ ​អេត្យូពី​ ​ដែល​មិន​មាន​បន្សល់ទុក​អ្នកនៅរស់​នោះ​ទេ​។​ ​
​នៅ​ថ្ងៃនេះ​ ​ទីភ្នាក់ងារ​សុវត្ថិភាព​អាកាសចរណ៍​ស៊ីវិល​សហភាព​អឺរ៉ុប​ ​បាន​ប្រកាស​ផ្អាក​រាល់​ប្រតិបត្តិ​ការហោះហើរ​របស់​យន្ដ​ហោះ​ ​Boeing​ ​737​ ​MAX​ ​ហើយ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ ​CNBC​ ​។​
​ការសម្រេច​ចិត្ត​នេះ​ ​ធ្វើឡើង​ក្រោយ​យន្ដ​ហោះ​ ​Boeing​ ​737​ ​MAX​ ​8​ ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ ​Ethiopian​ ​Airlines​ ​បាន​ធ្លាក់​ ​ជា​លើក​ទី២​ ​ក្នុងរយៈពេល​តែ​ជាង៥ខែ​ប៉ុណ្ណោះ​ ​បន្ទាប់ពី​យន្ដ​ហោះ​ប្រភេទ​នេះ​ ​ដែល​ប្រតិបត្តិ​ការ​ដោយក្រុម​ហ៊ុន​អាកាសចរណ៍​ ​Lion​ ​Air​ ​ធ្លាក់​នៅក្នុង​សមុទ្រ​ ​ប្រទេស​ឥណ្ឌូណេស៊ី​ ​ដោយ​ផ្ដាច់ជីវិត​មនុស្ស១៨៩នាក់​ ​កាលពី​ខែតុលា​ ​ឆ្នាំ២០១៨​ ​។​ ​ដោយឡែក​ ​នៅ​ថ្ងៃម្សិលមិញ​ ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ ​នៃ​ប្រទេស​វៀតណាម​ ​បាន​ប្រកាស​ថា​ ​ខ្លួន​ ​នឹង​មិន​ផ្តល់​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​យន្តហោះ​ ​Boeing​ ​737​ ​MAX​ ​8​ ​ធ្វើ​ប្រតិបត្តិ​ការ​នៅក្នុង​ ​ប្រទេស​ខ្លួន​ឡើយ​។​ ​


​ប្រធាន​អាកាសចរណ៍​ស៊ីវិល​វៀតណាម​ ​លោក​ ​Dinh​ ​Viet​ ​Thang​ ​បាន​និយាយ​ថា​ ​វៀតណាម​ ​នឹង​មិន​ផ្តល់​អាជ្ញា​បណ្ណ​សម្រាប់​ការប្រើ​ប្រាស់​យន្តហោះ​ម៉ូដែល​នេះ​ឡើយ​ ​រហូត​ទាល់តែ​មូលហេតុ​ផ្លូវការ​ ​នៅ​ពីក្រោយ​ការ​ធ្លាក់​យន្តហោះ​ទាំងពីរ​គ្រឿង​ ​នៅ​ឥណ្ឌូណេស៊ី​ ​និង​អេត្យូពី​ ​ត្រូវ​បាន​កំណត់​រក​ឃើញច្បាស់​ ​ហើយ​មាន​ចំណាត់ការ​ប៉ះប៉ូវ​ដោះស្រាយ​ ​ពី​អាជ្ញាធរ​អាកាសចរណ៍​របស់​សហរដ្ឋអាមេរិក​ ​FAA​ ​។​ កាលពី​ខែកុម្ភៈ​ ​កន្លងទៅ​ ​អាកាសចរណ៍​វៀតណាម​ ​VietJet​ ​Air​ ​ទើបបាន​បញ្ជាទិញ​យន្តហោះ​ពី​ក្រុមហ៊ុន​ ​Boeing​ ​ដល់ទៅ១០០គ្រឿង​ ​ក្នុង​តម្លៃ១២.៧ពាន់​លាន​ដុល្លារ​ ​ក្នុង​នោះ​ ​៨០គ្រឿង​ជា​ ​737​ ​MAX​ ​10​ ​និង​ ​២០គ្រឿង​ជា​ ​MAX​ ​8​ ​។​
​ដោយឡែក​ ​ប្រទេស​មួយចំនួន​ទៀត​ ​ដូចជា​ ​ចិន​ ​ម៉ុងហ្គោលី​ ​ឥណ្ឌូណេស៊ី​ ​កូរ៉េ​ខាងត្បូង​ ​សិង្ហបុរី​ ​អូស្រ្តាលី​ ​ព្រមទាំង​អាកាសចរណ៍​នៅ​តាម​ប្រទេស​ខ្លះទៀត​ ​រួមមាន​អាកាសចរណ៍​ ​Ethiopian​ ​Arlines​ ​របស់​អេត្យូពី​ផ្ទាល់​ ​បាន​ចាប់ផ្តើម​ផ្អាក​ការហោះហើរ​នៃ​យន្តហោះ​ ​Boeing​ ​737​ ​MAX​ ​8​ ​ជា​បណ្តើរ​ៗ​ ​។​ ​សម្រាប់​ប្រទេស​មួយចំនួន​ទៀត​ ​រួមមាន​ ​សហរដ្ឋអាមេរិក​ ​កាណាដា​ ​និង​រុស្ស៊ី​ ​ជាដើម​ ​នៅតែ​បន្ត​ហោះហើរ​យន្តហោះ​ម៉ូដែល​នេះ​ ​ជា​ធម្មតា​ ​។​
​មានការ​លើកឡើង​ថា​ ​ប្រសិនបើ​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​ប្រភេទ​ ​Boeing​ ​737​ ​MAX​ ​8​ ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​និង​ ​អេត្យូពី​ ​មិន​ត្រូវ​បាន​បញ្ជាក់​អោយ​ច្បាស់លាស់​នោះ​ទេ​ ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ដ៏​ធំ​មួយ​នេះ​ ​នឹង​ប្រឈម​បញ្ហា​ជាច្រើន​ ​ជាពិសេស​ទំនុកចិត្ត​សម្រាប់​ការ​បន្ត​ប្រើប្រាស់​ ​យន្តហោះ​ ​ដែល​ផលិត​ដោយក្រុម​ហ៊ុន​មួយ​នេះ​ ​។​


​ឆ្លើយតប​នឹង​បញ្ហា​នេះ​ ​នៅក្នុង​សេចក្ដីថ្លែង​ការណ៍​របស់​ខ្លួន​ ​រដ្ឋបាល​សហព័ន្ធ​អាកាសចរណ៍​សហរដ្ឋអាមេរិក​ ​បាន​អះអាង​ថា​ ​ការសម្រេច​ចិត្ត​បញ្ឈរជើង​យន្ដ​ហោះ​ ​Boeing​ ​737​ ​MAX​ ​គឺ​មិន​មាន​មូលដ្ឋាន​ ​និង​មិន​សម​ហេតុផល​ទាល់តែសោះ​ ​។​ ​រដ្ឋបាល​អាកាសចរណ៍​អាមេរិក​ ​បាន​គូសបញ្ជាក់​ថា​ ​រហូត​មកទល់​នឹង​ពេលនេះ​ ​ការ​ត្រួតពិនិត្យ​បាន​បង្ហាញថា​ ​គ្មាន​បញ្ហា​ជា​លក្ខណៈ​ប្រព័ន្ធ​ ​ណាមួយ​កើតឡើង​ឡើយ​ ​ហើយក៏​ពុំ​មានការ​ផ្ដល់​មូលដ្ឋាន​សម​ហេតុផល​ណាមួយ​ ​ក្នុង​ការសម្រេច​ចិត្ត​ផ្អាក​ការហោះហើរ​យន្ដ​ហោះ​ ​737​ ​MAX​ ​នោះ​ដែរ​ ​។​ ​ជាង​នេះ​ទៅទៀត​ ​គ្មាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ណាមួយ​ ​ផ្ដល់​ទិន្នន័យ​ ​ដើម្បី​បញ្ជាក់​ពី​ការសម្រេច​ចិត្ត​របស់​ពួកគេ​ដែរ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.