Connect with us

តោះ​!​ ​មក​មើលរូប​ភាព​ ​នៃ​ពិធីសម្ពោធ​កម្មវិធី​ទូរទស្សន៍​ ​«​កុំ​ចាំ​ទឹកភ្លៀង​»​

ភ្នំពេញ​៖​ ​កាលពី​ថ្ងៃម្សិលមិញ​នេះ​ ​BBC​ ​Media​ ​Action​ ​បាន​រៀបចំ​ពិធីសម្ពោធ​កម្មវិធី​ទូរទស្សន៍​ដ៏​ថ្មីស្រឡាង​របស់​ខ្លួន​ ​ដែល​មានឈ្មោះ​ថា​ ​«​កុំ​ចាំ​ទឹកភ្លៀង​»​ ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​។​ ​​ពិធីសម្ពោធ​នេះ​ ​ត្រូវ​បាន​ចូលរួម​ពីសំណាក់​ភ្ញៀវ​កិត្តិយស​ ​រួមមាន​ ​ឯកអគ្គ​រដ្ឋទូត​ ​អង្ក​ការ​ ​អ្នក​ស្រលាញ់​បរិស្ថាន​ ​និង​ ​តា​រា​ល្បី​ៗ​យ៉ាងច្រើន​កុះករ​ ​។​ ​

​«​កុំ​ចាំ​ទឹកភ្លៀង​»​ ​គឺជា​កម្មវិធី​ទូរទស្សន៍​បែប​អប់រំ​ ​មាន​គោលបំណង​ ​អប់រំ​ពី​បម្រែបម្រួល​អាកាសធាតុ​ ​និង​វិធីការ​ពារ​ខ្លូន​ដើម្បី​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ​ជាស​កល​នេះ​ ​។​ ​

ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​និង​ ​MyTV​ ​ពិតជា​មាន​សេចក្តី​សោមនស្ស​ក្នុង​ការ​ចាក់​ផ្សាយ​កម្មវិធី​បែប​អប់រំ​មួយ​នេះ​ ​ដែល​ជានិច្ចកាល​ ​CTN​ ​និង​ ​MyTV​ ​តែងតែ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កម្មវិធី​បែប​អប់រំ​ ​ដែល​មាន​គោលបំណង​ក្នុង​ការ​ជួយ​ដល់​សង្គមជាតិ​ ​។​ ​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កម្មវិធី​ ​«​កុំ​ចាំ​ទឹកភ្លៀង​»​ ​នឹង​មាន​ចាក់​ផ្សាយ​ជូន​ទស្សនា​ចាប់ពី​ថ្ងៃទី​ ​១៧​ ​ខែកុម្ភៈ​ ​តទៅ​ ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​និង​ ​MyTV​ ​៕​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.