Connect with us

ថ្វីត្បិតតែ​មិន​មានកម្ម​វិធី​ធំដុំ​ដូ​ចរាល់់​ឆ្នាំ​ ​តែ​សៀមរាប​សង្ក្រាន្ត​នៅតែ​អ៊ូអរ​ ​និង​រៀបចំ​បាន​ស្អាត​ប្លែក​

​ខេត្តសៀមរាប​៖​ ​ថ្វីត្បិតតែ​ឆ្នាំនេះ​ ​ខេត្តសៀមរាប​មិនបាន​រៀបចំ​កម្មវិធី​អង្គរ​សង្ក្រាន្ត​ ​ឱ្យ​បាន​ធំដុំ​ដូចជា​រាល់​ឆ្នាំ​ក្តី​ ​តែ​គេ​សង្កេតឃើញ​ថា​ ​ខេត្តសៀមរាប​នៅតែ​មាន​សភាព​អ៊ូអរ​ ​និង​រៀបចំ​បាន​ស្អាត​សម្រាប់​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​ដ​ដែរ​។​ ​ទោះបីជា​ចំនួន​ភ្ញៀវ​ដូចជា​ធ្លាក់ចុះ​បន្តិច​ក្តី​ ​ដោយសារតែ​ខេ​ត្ត​ផ្សេង​ៗ​ក៏បាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ផង​ដែរ​ ​ខេត្តសៀមរាប​នៅតែ​មាន​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ច្រើន​មកលេង​កម្សាន្ត​ ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នេះ​។​ ​លើស​ពីនេះ​ទៅទៀត​សង្ក្រាន្ត​ខេត្តសៀមរាប​ ​ក៏​ទទួល​បានការ​សរសើរ​ពី​ការរៀបចំ​ ​និង​តុបតែង​លម្អ​បាន​ទាក់ទាញ​ ​និង​មាន​សោភ័ណ្​ឌ​ភាព​ប្រកបដោយ​លក្ខណៈ​ច្នៃប្រឌិត​ផង​ដែរ​។​

​ចង់​ដឹង​ថា​ខេត្តសៀមរាប​បាន​រៀបចំ​អ្វីខ្លះ​សម្រាប់​កម្មវិធី​សៀមរាប​សង្ក្រាន្ត​នា​ឆ្នាំនេះ​សូម​អញ្ជើញ​ទស្សនា​រូបភាព​ស្អា​តៗ​នៃ​ការរៀបចំ​របស់​ខេត្តសៀមរាប​ទាំងអស់គ្នា​៖​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.