Connect with us

ទង្វើរបស់ រំដួលលិចទឹក ក្នុងថ្ងៃបុណ្យអ្នកម្តាយមិនសរសើរមិនបាន

ភ្នំពេញ៖ បើនិយាយពីគំនិតច្នៃប្រឌិតខាងសម្លៀកបំពាក់ប្លែកៗ ប្រិយមិត្តប្រាកដជានឹកឃើញទៅដល់ រំដួលលិចទឹកជាក់ជាមិនខាន។ ដូចសព្វមួយដង នៅពេលដែលមានកម្មវិធីម្តងៗ រំដួលលិចទឹក តែងតែតែងខ្លួនប្លែកៗខុសពីគេជានិច្ច មិនថាយកសំរាមមកច្នៃជាសម្លៀកបំពាក់ ក្តី ឬផ្លែឈើមកតែងមកពាក់ក្តីកីសុទ្ធតែសមនឹងរហ័សនាមរំដួលលិចទឹកអ្នកច្នៃម៉ូតពិតមែន។

ជាក់ស្តែងដើម្បីសងគុណទៅអ្នកមានគុណរបស់គាត់ក្នុងថ្ងៃបុណ្យម្តាយ រំដួលលិចទឹក បានតុបតែងខ្លួន និងបានរៀបចំផ្លែឈើបន្តិចបន្តួចសម្រាប់ជូនទៅដល់អ្នកមានគុណរបស់គាត់ដើម្បីបង្ហាញពីការដឹងគុណរបស់គាត់ផងដែរ។
ប្រិយមិត្តជាច្រើនបានសរសើរចំពោះការតុបតែងខ្លួន និងទង្វើរបស់គាត់ ថាគាត់ពិតជាគំរូល្អមែន៕

 

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.