Connect with us

ទីក្រុង​ ​និង​ខេ​ត្ត​ធំៗ​ ​ចំនួន២៦​ ​ក្នុង​នោះ​ ​រួមមាន​ទាំង​នៅ​ប្រទេស​កម្ពុជា​ផង​ ​នឹង​ក្លាយទៅជា​ទីក្រុង​ឆ្លាតវៃ​

ភ្នំពេញ​ ​៖​ ​មួយរយៈពេល​ចុងក្រោយ​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​អនុម័ត​ទៅលើ​ការ​វិនិយោគ​ ​ក៏ដូចជា​ដាក់ឲ្យ​សិក្សា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ​មាន​ដូចជា​អគារ​ ​ស្ពាន​ ​និង​ផ្លូវ​សំ​ខាន់​ៗ​ជាច្រើន​ ​ដែល​ដំណឹង​ទាំងនេះ​ ​សុទ្ធតែ​ជា​ដំណឹងល្អ​ ​និង​អាច​ជា​ផ្លែផ្កា​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ​។​ ជាមួយគ្នា​នេះ​ ​កាលពីដើម​ខែមីនា​ ​ឆ្នាំ២០១៩​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏បាន​ធ្វើ​សេចក្តី​សម្រេច​ឆ្លើយតបទៅនឹង​សំ​ណើរ​សុំ​បង្កើត​បណ្តាញ​ទីក្រុង​ឆ្លាតវៃ​ ​(​Smart​ ​City​)​ ​អាស៊ាន​-​ជប៉ុន​ ​និង​ការបង្កើត​វេ​ទិ​តា​សាធារណៈ​ឯកជន​ ​ស្តី​ពី​ការ​អភិវឌ្ឍន​គ​រូប​នី​យក​ម្ម​ ​អាស៊ាន​-​ជប៉ុន​ ​។​ ​

​គេហទំព័រ​ ​www.realestate.com.kh​ ​បាន​ចេញផ្សាយ​ដោយ​យោង​តាម​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ថា​ ​គម្រោង​នេះ​ ​ក៏​មាន​ចំណារ​យល់ព្រម​ ​និង​គាំទ្រ​ដោយ​សម្តេច​អគ្គមហាសេនា​បតី​ ​តេជោ​ ​ហ៊ុន​ ​សែន​ ​ផង​ដែរ​ ​ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​បង្កើត​ទីក្រុង​នេះ​ផង​ដែរ​ ​។​ ​​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ឆ្លាតវៃ​នេះ​ ​ត្រូវ​បាន​ដាក់ចេញ​ជាគោល​នយោបាយ​ ​និង​អនុម័ត​ដោយ​រដ្ឋាភិបាល​ជប៉ុន​ ​នៅក្នុង​ការ​វិនិយោគ​ ​និង​បង្កើត​ទីក្រុង​ទាំងនេះ​ ​ឲ្យបាន​នៅ​ទូទាំង​ឧបទ្វីប​អាស៊ី​អាគ្នេយ៍​ ​ដោយ​ក្នុង​នោះ​ ​មាន​រាជធានី​ ​រដ្ឋធានី​ ​ទីក្រុង​ ​និង​ខេត្ត​សរុប​ចំនួន២៦​ ​ដែល​ស្ថិតនៅ​ក្នុង​គម្រោង​សាងសង់​នេះ​ ​។​

បច្ចុប្បន្ន​នេះ​ ​មិនមែន​មានតែ​កម្ពុជា​មួយ​ទេ​ ​ដែល​កំពុង​សិក្សា​ ​និង​អនុម័ត​គម្រោង​ទីក្រុង​ឆ្លាតវៃ​ ​អាស៊ាន​-​ជប៉ុន​នេះ​ ​ប៉ុន្តែ​ក្នុង​នោះ​ ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ ​និង​ទីក្រុង​ ​មេន​ដា​ឡេ​ ​ប្រទេស​មីយ៉ាន់ម៉ា​ជាដើម​ ​សុទ្ធតែ​កំពុង​មមាញឹក​ទៅលើ​សិក្សា​ ​និង​អនុវត្ត​គម្រោង​នេះ​ ​ឲ្យ​ចេញ​ជារូបរាង​ ​៕​

រូបតំណាង


​ប្រភព​៖​ ​​www.realestate.com.kh​

  • អត្ថបទទាក់ទង :
  • Featured

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.