Connect with us

នាវា​ខ្ទង់រយ​លាន​ដុល្លារ​ ​ដែល​សម្ងែង​ខ្លួន​នៅមុខ​វាំង​កម្ពុជា​ ​ជា​របស់​ម្ចាស់ភាគហ៊ុន​ក្លិប​ ​Spurs​

រាជធានី​ភ្នំពេញ​៖​ ​នៅ​ថ្ងៃទី១១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​គេ​សង្កេតឃើញ​ ​នាវា​ទេសចរណ៍​ដ៏​ទំនើប​មួយ​គ្រឿង​ ​បាន​បង្ហាញខ្លួន​នៅ​ទន្លេ​ចតុម្មុខ​ ​ខាងមុខ​ព្រះបរមរាជវាំង​។​



​តាម​រូបថត​ច្រើន​សន្លឹក​ ​ដែល​ចែក​ចាញ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ​បាន​បង្ហាញ​ពី​នាវា​ទេសចរណ៍​ ​ដែល​មាន​ច្រើន​ជាន់​។​ ​បើ​តាម​ប្រភព​បរទេស​ ​Boatinternational​ ​បានឱ្យ​ដឹង​ថា​ ​វា​មានឈ្មោះ​ថា​ ​Aviva​ ​ប្រវែង​ ​៩៨ម៉ែត្រ​ ​ផលិត​ដោយក្រុម​ហ៊ុន​ ​Abeking​ ​&​ ​Rasmussen​ ​។​ ​នាវា​ដែល​មាន​ទម្ងន់​ជិត​ ​៥ពាន់​តោន​នេះ​ ​មានតម្លៃ​ខ្ទង់​ ​២៥០លាន​ដុល្លារ​អាមេរិក​។​



​ប្រភព​បរទេស​បាន​អះអាង​ថា​ ​នាវា​នេះ​ ​ជា​កម្មសិទ្ធិ​របស់​លោក​ ​Joe​ ​Lewis​ ​ដែល​ជា​អ្នកជំនួញ​អង់គ្លេស​ ​និង​ជា​ម្ចាស់ភាគហ៊ុន​ក្លិប​បាល់ទាត់​ ​Tottenham​ ​Hotspur​ ​ដោយ​លោក​បាន​ទិញ​កាលពី​ឆ្នាំ២០១៧​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.