Connect with us

នេប៉ាល់​ ​សង្ស័យ​ភ្នំ​អេ​វឺ​រ៉េ​ស​ ​ស្រុត​ចុះ​ ​ទាប​ជាង​មុន​

បរទេស​៖​ ​រដ្ឋាភិបាល​ប្រទេស​នេប៉ាល់​ ​នឹង​រៀបចំ​ឱ្យ​មាន​ក្រុម​អ្នកជំនាញ​ ​ដើម្បី​ធ្វើការ​វាស់វែង​កម្ពស់​ភ្នំ​អេ​វឺ​រ៉េ​ស​ ​សាឡើងវិញ​ ​បន្ទាប់ពី​មានការ​សង្ស័យ​ថា​ ​ភ្នំ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​មួយ​នេះ​ ​បាន​ស្រុត​ចុះ​ទាប​ជាង​មុន​។​ ​

​ក្រុម​អ្នកជំនាញ​ ​នឹង​ចាប់ផ្ដើម​វាស់វែង​កម្ពស់​ភ្នំ​អេ​វឺ​រ៉េ​ស​ ​ដែល​នៅ​ជាប់​ព្រំប្រទល់​រវាង​នេប៉ាល់​ ​និង​ ​ប្រទេស​ចិន​ ​នៅ​ថ្ងៃពុធ​ ​ទី១០​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ ​។​

​យោង​តាម​ការវាស់វែង​ដោយ​អ្នកជំនាញ​ឥណ្ឌា​ ​កាលពី​ឆ្នាំ១៩៥៤​ ​ភ្នំ​អេ​វឺ​រ៉េ​ស​ ​មាន​កម្ពស់​ ​៨៨៤៨ម៉ែត្រ​ ​ហើយ​កម្ពស់​នេះ​ ​ត្រូវ​បាន​ប្រើប្រាស់​ជាស​កល​រៀងមក​។​ ​ប៉ុន្តែ​គ្រោះ​រញ្ជូយ​ដី​ ​បាន​វាយប្រហារ​ប្រទេស​នេប៉ាល់​ ​កាលពី​ឆ្នាំ២០១៥​ ​ដែល​សង្ស័យ​ថា​ ​បាន​បង្ក​ឱ្យ​ភ្នំ​មួយ​នេះ​ ​ស្រុត​ចុះ​ ​។​

​ក្រុម​អ្នកជំនាញ​របស់​រដ្ឋាភិបាល​នេប៉ាល់​ចំនួន​ ​៤រូប​ ​នឹង​ប្រើប្រាស់​ឧបករណ៍​ទំនើប​ ​ដើម្បី​ដកស្រង់​ទិន្នន័យ​វាស់វែង​កម្ពស់​ភ្នំ​អេ​វឺ​រ៉េ​ស​ ​ក្នុង​បេសកកម្ម​ដ៏​គ្រោះថ្នាក់​មួយ​ ​។​ ​​លោក​ ​Khim​ ​Lal​ ​Gautam​ ​ប្រធាន​ក្រុម​វាស់វែង​ ​ដែល​ធ្លាប់​ឡើង​ដល់​កំពូលភ្នំ​នេះ​កាលពី​ឆ្នាំ២០១១​ ​បាន​អះអាង​ថា​ ​បេសកកម្ម​នេះ​ ​នឹង​ទទួល​បាន​ជោគជ័យ​ ​។​

​គួរ​រំឭក​ថា​ ​កាលពី​ខែឧសភា​ ​ឆ្នាំ១៩៩៩​ ​ក្រុម​វាស់វែង​មក​ពី​សហរដ្ឋអាមេរិក​ ​បាន​ប្រើប្រាស់​ឧបករណ៍​របស់​ខ្លួន​ ​ដោយ​រក​ឃើញថា​ ​ភ្នំ​អេ​វឺ​រ៉េ​ស​ ​លូត​កម្ពស់​ប្រហែល​ ​២ម៉ែត្រ​ ​ហើយ​តួលេខ​នេះ​ ​ត្រូវ​បាន​ប្រើប្រាស់​ដោយក្រុម​ភូគព្ភវិទូ​អាមេរិក​ ​រហូតដល់​បច្ចុប្បន្ន​ ​តែ​មិន​ត្រូវ​បាន​ប្រើប្រាស់​ជាស​កល​ឡើយ​ ​៕​

 

​ប្រភព​៖​ ​AFP​
​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.