Connect with us

បន្ទាន់​!​ ​ឆេះ​សណ្ឋាគារ​ក្នុង​ ​CentralWorld​ ​ក្រុង​បាងកក​ ​ស្លាប់​ម្នាក់​ (មានវីដេអូ)

​យ៉ាងហោចណាស់​មនុស្សម្នាក់​បាន​ស្លាប់​ ​បន្ទាប់ពី​លោត​ចុះពី​លើ​សណ្ឋាគារ​ ​ដែល​ត្រូវ​បាន​ភ្លើង​កំពុង​លេប​ត្របាក់​ ​ជាន់ទី៦​ ​នៅក្នុង​មជ្ឈមណ្ឌល​លក់ទំនិញ​ដ៏​ល្បី​នៅ​កណ្ដាល​ក្រុង​បាងកក​ ​CentralWorld​ ​ប្រទេស​ថៃ​ ​នៅ​ម៉ោង​ប្រហែល​ ​៦ល្ងាច​ ​ថ្ងៃពុធ​ ​ទី១០​ ​ខែមេសា​ ​ឆ្នាំ២០១៩​។​

​មនុស្ស​រាប់ពាន់​នាក់​ ​បាន​ជម្លៀស​ខ្លួន​ចេញពី​តំបន់​ ​CentralWorld​ ​ខណៈ​ក្រុម​ពន្លត់​អគ្គិភ័យ​ ​បាន​អន្តរាគមន៍​ ​ដើម្បី​ពន្លត់ភ្លើង​ដែល​កើត​ចេញពី​សណ្ឋាគារ​ ​Centara​ ​Grand​ ​Hotel​។​ ​ផ្សែង​អួរ​អាប់​ ​ត្រូវ​បានឃើញ​ពាសពេញ​ផ្ទៃមេឃ​ ​នៅ​កណ្ដាល​ក្រុង​បាងកក​។​ ​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​ ​មិនទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ​ទេ​។​

​សូមជម្រាប​ថា​ ​មជ្ឈមណ្ឌល​ ​CentralWorld​ ​ជា​មជ្ឈមណ្ឌល​លក់ទំនិញ​ធំ​លំដាប់​ទី១១​ ​នៅ​លើ​ពិភពលោក​។​ ​មជ្ឈមណ្ឌល​នេះ​ ​ក៏​ធ្លាប់​ភ្លើង​ឆេះ​ម្ដង​ផង​ដែរ​ ​កាលពី​ឆ្នាំ២០១០​ ​នៅពេល​ដែល​ក្រុម​តវ៉ា​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ថៃ​ ​លួច​ដុត​ ​អំឡុង​ពេល​បាតុកម្ម​៕​

វីដេអូ៖


​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.