Connect with us

បុរស​ពាក់​មាស​ស្រោប​ខ្លួន​នៅ​វៀតណាម​ ​ត្រូវ​ឃាត់ខ្លួន​ ​ពាក់ព័ន្ធ​គ្រឿងញៀន​

​វៀតណាម​ ​÷​ ​បុរស​ជនជាតិ​វៀតណាម​ ​ដែល​អ្នកលេង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដាក់​រហស្សនាម​ឱ្យ​ថា​ ​”​បុរស​មាស​”​ ​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​ ​ដោយសារ​មាន​ជាប់​ទាក់ទង​នឹង​គ្រឿងញៀន​ ​នៅក្នុង​ក្លិប​ខារ៉ាអូខេ​របស់​ខ្លួន​ ​នៅ​ទីក្រុង​ហូជីមិញ​ ​ប្រទេស​វៀតណាម​ ​កាលពី​ថ្ងៃទី១០​ ​ខែមេសា​ ​ឆ្នាំ២០១៩​។​



​បុរស​ឈ្មោះ​ ​Tran​ ​Ngoc​ ​Phuc​ ​វ័យ៣៦ឆ្នាំ​ ​ជា​ម្ចាស់​ក្លិប​ខារ៉ាអូខេ​ ​Phuc​ ​XO​ ​ត្រូវ​បាន​ប៉ូលិស​ស៊ើបសួរ​ ​ក្រោយពី​ប៉ូលិស​ ​បាន​ចូល​បង្ក្រាប​ក្លិប​នេះ​ ​និង​បាន​ប្រទះឃើញ​ ​អ្នក​ចូល​កម្សាន្ត​មាន​ប្រើប្រាស់​គ្រឿងញៀន​ ​។​ ​ក្នុងចំណោម​អ្នក​ចូល​កម្សាន្ត​ ​១០០នាក់​ ​មាន​ ​៣៩នាក់​ ​ត្រូវ​បាន​រក​ឃើញថា​ ​បាន​ប្រើប្រាស់​សារធាតុ​ញៀន​។​



​សូមជម្រាប​ថា​ ​បុរស​ជនជាតិ​វៀតណាម​ ​ត្រូវ​បានឃើញ​ ​ពាក់​មាស​ស្រោប​ខ្លួន​ ​និង​ប្រើប្រាស់​ម៉ូតូ​ ​ព្រមទាំង​រថយន្ត​ ​ស្រោប​ដោយ​មាស​ផង​ដែរ​។​ ​ថ្មី​ៗ​នេះ​ ​បុរស​ដដែល​បាន​បង្ហាញ​មួក​ធ្វើ​ពី​មាស​មួយ​ ​ដែល​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ ​មានតម្លៃ​ជិត​ ​៨ម៉ឺន​ដុល្លារ​អាមេរិក​៕​

ប្រភព៖ Touitre News

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.