Connect with us

បុរស​សម្គមម្នាក់​ ​ខិតខំ​ហាត់​រហូត​មានសាច់​ដុំ​ដូច​តារា​ក្នុង​ដួងចិត្ត​ ​Captain​ ​America​

​ឥណ្ឌា​៖​ ​ដោយសារតែ​ការ​ស្រឡាញ់​ចំពោះ​តារា​ក្នុង​ដួងចិត្ត​ ​Captain​ ​America​ ​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ ​បាន​ប្រែក្លាយ​រាងកាយ​របស់​ខ្លួន​ពី​ស្គម​ ​រហូតដល់​មានសាច់​ដុំ​។​ ​បន្ទាប់ពី​បានឃើញ​តួអង្គ​ ​Captain​ ​America​ ​ដែល​សម្ដែង​ដោយ​ ​Chris​ ​Evens​ ​កាលពី​ឆ្នាំ២០១១​ ​បុរស​ដែល​មានឈ្មោះ​ថា​ ​Anurag​ ​Kumar​ ​Chaurasia​ ​បាន​ព្យាយាម​ហាត់​រហូត​ធ្វើ​ឱ្យ​សុបិន​ក្លាយជា​ការពិត​។​

​Chaurasia​ ​បាន​បង្ហើប​ថា​ ​Captain​ ​America​ ​ជា​អ្នកលើ​ក​ទឹកចិត្ត​ឱ្យ​ខ្លួន​ព្យាយាម​។​ ​គេ​បន្ត​ថា​ ​ពេល​ទស្សនា​ ​គេ​អាច​យល់​ពី​អារម្មណ៍​របស់​តួអង្គ​ខាងលើ​ ​នៅពេល​ដែល​គាត់​មាន​អារម្មណ៍​ខឹង​ ​អស់សង្ឃឹម​ ​និង​ស្រឡាញ់​ ​ដោយពេល​ខ្លះ​ ​គាត់​យំ​ ​ឬ​សើច​ជាមួយ​ ​Captain​ ​ថែមទៀត​ផង​។​

​បុរស​ខាងលើ​ ​ប្រាប់​ថា​ ​គាត់​បាន​ហាត់​តាំងពី​ឆ្នាំ២០១១​ ​តែ​ពេលខ្លះ​គេ​ ​មាន​អារម្មណ៍​ថា​ ​ចង់​បោះបង់​ផង​ដែរ​។​ ​ក៏ប៉ុន្តែ​ ​ក្រោយពី​ទស្សនា​រឿង​ ​Captain​ ​America​ ​រួច​ ​គេ​បាន​ប្ដេជ្ញា​ចិត្ត​តាំងពី​ពេលនោះ​មក​៕​

 

​ប្រភព​៖​ ​Elite​ ​Readers​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.