Connect with us

ប្រភពព័ត៌មានថា ម្ចាស់ Page A Dose of Cath និងមិត្តប្រុសបោកប្រាស់ខ្ចីលុយគេជាច្រើននាក់មិនសង

កញ្ញា សម្បត្តិ សុក្រសុវណ្ណកេសរ ដែលត្រូវគេស្គាល់ថាជា Catherine Harry អ្នកបង្កើតទំព័រវីដេអូប្លក់ (Vlog) ឈ្មោះ A Dose of Cath ទាក់ទងនឹងបញ្ហាស្ត្រីនិងសង្គម និងបញ្ហាផ្លូវភេទដែលតែងតែបង្ហោះវីដេអូទាក់ទងនឹងការរួមភេទ ធ្វើឱ្យទស្សនិកជន និង បណ្តាញសង្គមមានការភ្ញាក់ផ្អើលនោះ បានរងការចោទប្រកាន់ថាបានចូលរួមផ្សំគំនិតបោកប្រាស់ក្នុងការខ្ចីលុយដើម្បីឱ្យមិត្តប្រុសរបស់ខ្លួនឈ្មោះ ជុំ បញ្ញា ដែលសព្វថ្ងៃនេះកំពុងរងបណ្តឹងទាក់ទងនឹងករណីជួលកាម៉េរារបស់គេជាច្រើនគ្រឿងមិនសង ហើយលើសពីនេះទាក់ទងនឹងការខ្ចីលុយគេមិនសងជាច្រើននាក់ ។

តាមរយៈការបង្ហោះលើសង្គមហ្វេសបុករបស់ ម្ចាស់គណនី ឈ្មោះ Leng Len បានបង្ហោះសារផ្ទាល់ខ្លួនដែល Catherine ឆាតមកសុំខ្ចីលុយជំនួសបុគ្គល ជុំ បញ្ញាចំនួន ៥០០០ដុល្លារដោយផ្តល់ការប្រាក់ ចំនួន១០% ក្នុងមួយខែ ដោយយកលេសថាគ្រួសាររបស់មិត្តប្រុសគាត់កំពុងជួបបញ្ហា។ បន្ទាប់ពីម្ចាស់គណនីយល់ព្រមប្រគល់ឱ្យខ្ចីប្រាក់ហើយ ជុំ បញ្ញាមិនបានសងប្រាក់តាមកិច្ចសន្យាហើយដៃគូទាំងពីរនាក់នេះថែមទាំងបង្កសកម្មភាពដដែលនេះជាច្រើនដងទៅកាន់ជនដទៃទៀតដែលមានទាំងការខ្ចីលុយ ទាំងការជួលកាម៉េរាដោយមិនព្រមសងផង។

បន្ទាប់ពីករណីនេះបានផ្ទុះឡើងមានជនរងគ្រោះដែលចោទប្រកាន់ថាដៃគូទាំងពីរនាក់នេះលួងលោមខ្ចីលុយ ឬជួលកាម៉េរាចូលមកបញ្ចេញមតិយោបល់ ក្នុងនោះមានម្ចាស់គណនីមួយ ដែលត្រូវជុំ បញ្ញា និង Catherine ជួលកាម៉េរាមិនព្រមសងបានចូលមកបញ្ចេញមតិថា បើ Catherine មិនទាក់ទងនឹងការបោកប្រាស់នេះ ហេតុអីចេញមុខសងប្រាក់ថ្លៃជួលកាម៉េរាជំនួសហើយថែមទាំងសុំឱ្យខ្លួនគេបន្តជួលកាម៉េរានេះដល់បញ្ញាបន្តទៀត។ តាមរយៈសំនួរដែលចោទសួរចំពោះកញ្ញា Catherine បានចេញមុខឆ្លើយថាខ្លួននឹងមិនឆ្លើយអ្វីទាំងអស់ហើយអះអាងថា ជុំ បញ្ញាជាអតីតមិត្តប្រុសរបស់ខ្លួនដែលឥឡូវនេះពួកគេលែងទាក់ទងគ្នា ហើយខ្លួនក៏មិនបានដឹងពីការខ្ចីលុយ របស់ជុំ បញ្ញាឡើយ ជាពិសេសការជំពាក់លុយរបស់អតីតមិត្តប្រុសរបស់គាត់។

MyTV PLUS មិនទាន់អាចទាក់ទង Catherine ដើម្បីសុំការបំភ្លឺបាននៅឡើយទេ។ បើមានការបកស្រាយ MyTV PLUS នឹងជម្រាបជូនប្រិយមិត្តនៅពេលក្រោយទៀត៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.