Connect with us

ផ្លូវការ​!​ ​MyTV​ ​និង​ ​CTN​ ​ទទួល​បាន​សិទ្ធ​ផ្សាយ​ផ្ទាល់​ ​AFF​ ​U22​ ​និង​ ​AFC​ ​U​-​23​ ​CHAMPIONSHIP​

ភ្នំពេញ​ ​៖​ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​បាន​ប្រកាស​ជា​ផ្លូវ​ការឲ្យ​ដឹង​ថា​ ​ស្ថានីយ​ទូរទស្សន៍​ ​MyTV​ ​និង​ ​CTN​ ​ទទួល​បាន​សិទ្ធ​ផ្សាយ​ផ្ទាល់​ ​AFF​ ​U22​ ​LG​ ​CUP​ ​2019​ ​និង​ ​AFC​ ​U​-​23​ ​CHAMPIONSHIP​ ​Qualifiers​ ​Group​ ​H​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ ​។​
​សម្រាប់​ព្រឹត្តិ​ការណ៍​ ​AFF​ ​U22​ ​LG​ ​CUP​ ​2019​ ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​ ​១៧​ ​ដល់​ ​២៧​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​ខណៈ​ ​AFC​ ​U​-​23​ ​CHAMPIONSHIP​ ​Qualifiers​ ​Group​ ​H​ ​ចាប់ផ្តើម​ពី​ថ្ងៃទី​ ​២២​ ​ដល់​ ​២៦​ ​ខែ​មិនា​ ​ឆ្នាំ​ ​២០១៩​ ​ដែល​ការប្រកួត​ ​នឹង​ធ្វើឡើង​នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ ​។​
​AFF​ ​U22​ ​LG​ ​CUP​ ​ម្ចាស់ផ្ទះ​កម្ពុជា​ ​នឹង​ត្រូវ​ជួប​ក្រុម​ ​មីយ៉ាន់ម៉ា​ ​ឥណ្ឌូ​នេ​ស៊ី​ ​និង​ ​ម៉ាឡេស៊ី​ ​។​ ​ចំណែក​ក្នុង​ពាន​ ​AFC​ ​U​-​23​ ​CHAMPIONSHIP​ ​ជម្រុះ​ក្នុង​ពូល​ ​ក្រុម​គោព្រៃ​កម្ពុជា​ ​ត្រូវ​ប៉ះ​ ​កូរ៉េ​ខាងត្បូង​ ​អូស្ត្រាលី​ ​និង​ ​ចិន​តៃប៉ិ​ក​ ​នា​កីឡដ្ឋាន​ជាតិ​ផង​ដែរ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.