Connect with us

ពិតជា​ស្អាត​មែន​!​ ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ ​បង្ហាញ​រូបភាព​ពហុ​កីឡដ្ឋាន​មរតក​តេជោ​

ភ្នំពេញ​៖​ ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ ​ហៅ​កាត់​ថា​ ​FFC​ ​បាន​បង្ហាញ​រូបភាព​ប៉ុន្មាន​សន្លឹក​ ​ពី​ការវិវត្តន៍​ចុងក្រោយ​ ​នៃ​ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ​នៅ​ព្រឹក​នេះ​ ​។​ ​ទិដ្ឋភាព​ថ្មី​នៃ​ដំណើរការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​បាន​បង្ហាញ​ ​គឺ​ ​មានការ​សម្រុក​សាងសង់​យ៉ាង​យកចិត្ត​ទុកដាក់​ ​។​ ​


​បើ​តាម​គម្រោង​ ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មីនេះ​ ​នឹង​សាងសង់​រួចរាល់​ ​និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នា​ឆ្នាំ​ ​២០២១​ ​ខាងមុខនេះ​ ​ក៏ដូចជា​ដើម្បី​ត្រៀម​សម្រាប់​រៀបចំ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ ​នា​ឆ្នាំ​ ​២០២៣​ ​ដែល​កម្ពុជា​ទទួល​ជា​ម្ចាស់ផ្ទះ​ជាលើកដំបូង​បង្អស់​ ​។​ ​
​សូមជម្រាប​ថា​ ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​ទំហំ​ ​៩៤ហិ​ក​តា​ ​ដែល​អាច​ផ្ទុក​អ្នកគាំទ្រ​ជាង៦ម៉ឺន​នាក់​ ​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​ ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​!​ ​ឈ្នះ​!​ ​៕​

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.