Connect with us

ពោះ​កាន់តែ​ធំ​ ​សម្រស់​របស់​ព្រះនាង​ ​Meghan​ ​Markle​ ​កាន់តែ​ស្អាត​

ចក្រភព​អង់គ្លេស​៖​ ​ខណៈ​ពេល​ដែល​ព្រះនាង​ ​Meghan​ ​កំពុង​មានផ្ទៃពោះ​ហើយ​ជិត​គ្រប់ខែ​ផង​នោះ​ ​ទ្រង់​នៅតែ​បន្តសកម្មភាព​រឹតតែ​មមាញឹក​ស្ទើរតែ​លេចមុខ​ជា​រៀងរាល់ថ្ងៃ​ ​បន្ទាប់ពី​បាន​រៀបអភិសេក​ជាមួយ​ព្រះរាជបុត្រ​ពៅ​ ​Harry​ ​។​ ​

អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ​គឺ​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​នៅពេល​ដែល​ទ្រង់​យាង​ទៅ​ធ្វើទស្សនកិច្ច​ជាមួយ​ព្រះអង្គ​ម្ចាស់​ ​Harry​ ​នៅ​មជ្ឈមណ្ឌល​មួយ​កន្លែង​ ​ព្រះនាង​ ​Meghan​ ​ទទួល​បានការ​កោតសរសើរ​ ​និង​ការគោរព​ជាច្រើន​ដោយសារតែ​ទ្រង់​នៅតែ​មាន​សម្រស់​ស្រស់​ស្អាត​ ​និង​មាន​ភាព​លេចធ្លោ​ ​ទោះបីជា​ព្រះនាង​ ​Meghan​ ​កំពុង​មានផ្ទៃពោះ​ ​និង​ជិត​គ្រប់ខែ​ក្តី​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ខណៈ​ពេលនេះ​ទ្រង់​កំពុង​មានផ្ទៃពោះ​ចំនួន​ ​៨​ ​ខែ​ហើយ​ ​ក្រោយ​រៀបអភិសេក​បាន​រយៈពេល​ជិត​ ​១​ ​ឆ្នាំ​ ​ដែល​ព្រះនាង​ ​Meghan​ ​ទ្រង់​នឹង​សម្រាល​បុត្រ​នៅ​ខែ​ក្រោយ​ឆាប់​ៗ​នេះ​ហើយ​៕​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.