Connect with us

ព័រទុយហ្គាល់​ ​លើក​ពាន​ជា​លើក​ទី២​ ​ក្នុងរយៈពេល​ ​៣ឆ្នាំ​

​បរទេស​៖​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រទុយហ្គាល់​ ​បាន​ឈ្នះ​ពានរង្វាន់​ជា​លើក​ទី២​ ​ក្នុងរយៈពេល​ ​៣ឆ្នាំ​ ​បន្ទាប់ពី​យកឈ្នះ​លើ​ក្រុម​ជម្រើស​ហុល្លង់​ ​ដោយ​លទ្ធផល​ ​១​-​០​ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ​ពានរង្វាន់​ ​Nations​ ​League​ ​។​

​កូនក្រុម​របស់​លោក​ ​Fernando​ ​Santos​ ​បាន​ក្លាយជា​ជើងឯក​ពានរង្វាន់​ ​Euro​ ​2016​ ​ហើយ​ការ​ទាត់​បញ្ចូល​ទី​ ​ក្នុង​តង់​ទីពីរ​របស់​កីឡាករ​ ​Goncalo​ ​Guedes​ ​កាលពីយប់មិញ​ ​នៅ​ទីក្រុង​ ​Porto​ ​បាន​ជួយ​ឱ្យ​ព័រទុយហ្គាល់​ឈ្នះ​ពានរង្វាន់​ ​Nations​ ​League​ ​ជាលើកដំបូង​។​

​ដោយឡែក​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​ ​បាន​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ៣​ ​ក្នុង​ព្រឹត្តិ​ការណ៍​ខាងលើ​ ​បន្ទាប់ពី​យកឈ្នះ​លើ​ក្រុម​ស្វីស​ ​ដោយ​បាល់​ប៉េ​ណា​ល់​ទី​ ​នៅ​ទីក្រុង​ ​Guimaraes​ ​៕​

​ប្រភព​៖​ ​BBC​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.