Connect with us

មណ្ឌលវេជ្ជសាស្រ្ត នៃអង្គការហូបវើលវ៉ាយ (HOPE worldwide)​ ​ដាក់​ឱ្យ​ដំណើរការ​សេវា​វិទ្យុសាស្ត្រ​ប្រព័ន្ធ​ឌីជីថល​ ​ដែល​ជា​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​សុខាភិបាល​ឈានមុខ​នៅ​កម្ពុជា​

មណ្ឌលវេជ្ជសាស្រ្ត នៃអង្គការហូបវើលវ៉ាយ (HOPE worldwide)​ ​និង​ក្រុមហ៊ុន​ ​Swisstec​ ​Health​ ​សូម​ប្រកាស​ភាពជា​ដៃគូ​ប្រកបដោយ​ក្តី​រីករាយ​ ​ក្នុង​ការ​ដាក់ឲ្យ​ដំណើរការ​ប្រព័ន្ធ​ឌីជីថល​ ​របស់​អង្គការហូបវើលវ៉ាយ (HOPE worldwide)​ ​ក្នុង​គោលបំណង​ថែទាំ​សុខភាព​ប្រជាជន​កម្ពុជា​ ​។​

ក្រុមហ៊ុន​ ​Swisstec​ ​Health​ ​ប្តេជ្ញា​គាំទ្រ​សេវា​វិទ្យុសាស្ត្រ​ប្រព័ន្ធ​ឌីជីថល​ ​ដែល​ជា​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​សុខាភិបាល​ ​ដែល​អាច​ចូល​ទៅកាន់​គេហទំព័រ​ដែល​រក្សា​ព័ត៌មាន​របស់​អ្នកជំងឺ​ម្នា​ក់ៗ​ ​ពិសេស​ការ​ទទួល​បានការ​ផ្លាស់​ប្តូរ​យោបល់​ទៅមក​ជាមួយ​អ្នកឯកទេស​ជំនាញ​។​ ​​ភាពជា​ដៃគូ​នេះ​ ​ប្តេជ្ញា​ធ្វើឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​នៃ​ឧត្តមភាព​មួយ​នៅ​កម្ពុជា​ ​សម្រាប់​សេវា​វិទ្យុសាស្ត្រ​ប្រព័ន្ធ​ឌីជីថល​។​ ​

​មណ្ឌលវេជ្ជសាស្រ្ត ស្ថានទូត នៃអង្គការហូបវើលវ៉ាយ (HOPE worldwide)​ ​នឹង​ដើរតួ​ជា​ ​មជ្ឈមណ្ឌល​កណ្តាល​នៃ​គម្រោង​ដ៏​ធំ​នេះ​ ​ដែល​នៅ​ទីនេះ​នឹង​មាន​បន្ទប់​សម្រាប់​អាន​បកប្រែ​រូបភាព​វេជ្ជ​សា​ស្ត្រ​ផ្សេង​ៗ​ ​ដែល​ផ្តល់​ ​ឱកាស​ ​ដល់​អ្នក​ផ្តល់​សេវា​សុខភាព​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​នៅ​អាស៊ី​អាគ្នេយ៍​ ​តាមរយៈ​ការ​ផ្តល់​ជូន​នូវ​ការ​ប្រឹក្សា​ប្រកបដោយ​គុណភាព​ខ្ពស់​ ​និង​ជឿ​ទុកចិត្ត​បាន​ពីសំណាក់​អ្នកឯកទេស​ជំនាញ​ផ្នែក​វិទ្យុសាស្ត្រ​ដែល​មានចំណេះ​ដឹង​ ​និង​ជំនាញ​ខ្ពស់​ ​ដោយ​មិន​គិត​ពីទី​តាំង​ ​និង​គ្មាន​ការ​ដឹកជញ្ជូន​ ​ឬ​ពិនិត្យមើល​ស្ទួន​គ្នា​នោះ​ទេ​។​ ​

​លោក​វេជ្ជបណ្ឌិត​ ​Nick​ ​Trost​ ​អ្នកឯកទេស​វិទ្យុសាស្ត្រ​ជនជាតិ​អូស្ត្រាលី​ ​ជាមួយ​ក្រុមការងារ​របស់​គាត់​ ​នឹង​ផ្តល់​ឱកាស​ឱ្យ​អង្គ​កា​រហូ​បវើល​វ៉ា​យ​ ​(​HOPE​ ​worldwide​)​ ​ទទួល​បានការ​បណ្តុះបណ្តាល​ ​ព្រមទាំង​ជួយ​ជ្រោម​ជ្រែង​ក្រុម​គ្រូពេទ្យ​ផ្នែក​វិទ្យុសាស្ត្រ​ដទៃទៀត​ក្នុង​ប្រទេស​កម្ពុជា​។​ ​

​ក្រុមហ៊ុន​ ​Swisstec Health​ ​នឹង​សហការ​គ្នា​ជាមួយ​ក្រុម​ព័ត៌មាន​វិទ្យា​ ​នៃ​អង្គ​ហូប​វើល​វ៉ា​យ​(​HOPE​ ​worldwide​)​ ​ដើម្បី​បង្កើត​ប្រព័ន្ធ​ព័ត៌មាន​សុខាភិបាល​មួយ​ ​ក្នុង​គោលបំណង​បម្រើ​ដល់​ប្រតិបត្តិ​ការ​ផ្សេង​ៗ​របស់​គំរោង​នៃ​អង្គ​កា​រហូ​បវើល​វ៉ា​យ​ ​(​HOPE​ ​worldwide​)​ ​កម្ពុជា​។​ ​នៅពេល​ដែល​​ប្រព័ន្ធ​ព័ត៌មាន​សុខាភិបាល​នេះបង្កើត​ឡើង​ហើយ​ ​ប្រព័ន្ធ​នេះ​នឹងត្រូវបាន​ផ្តល់​ជូន​ទៅ​អ្នក​ផ្តល់​សេវា​សុខភាព​ដែលមាន​ធនធាន​ទាបដទៃទៀត​ ​នៅ​ទូទាំង​ពិភពលោក​។​

អំពីយើង៖ អង្គការហូបវើលវ៉ាយ (HOPE worldwide) ជាអង្គការក្រៅរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រតិបត្តិការ នឹងផ្តល់សេវាថែទាំសុខភាពប្រជាជននៅកម្ពុជា តាំងពីឆ្នាំ 1996 មកម្លេះ។ ប្រតិបត្តិការទាំងនេះ រួមមាន​ មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម មន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃីល នៅខេត្តកំពត  និងមណ្ឌលវេជ្ជសាស្រ្ត នៃអង្គការហូបវើលវ៉ាយ (HOPE worldwide) ដែលមានបីសាខាក្នុងក្រុងភ្នំពេញ។ នៅឆ្នាំ 2018 កន្លងទៅនេះ យើងបានផ្តល់ប្រឹក្សា នឹងព្យាបាលអ្នកជំងឺសរុបចំនួន 229, 600 នាក់។​Swisstec Health (Swisstec Health Analytics Ltd) គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ដែលផ្តល់សេវា Cloud-base ដល់ប្រទេសនៅតំបន់អាស៊ី និងប្រទេសអូស្ត្រាលី។

Swisstec Health (Swisstec Health Analytics Ltd) is an Australian based company providing cloud-based products and services to Asia and Australia.Swisstec Health គឺជាក្រុមហ៊ុននាំមុខគេក្នុងការផ្តល់សេវារូបភាពវេជ្ជសាស្រ្ត និងបានដោះស្រាយកង្វល់    ផ្សេងៗអំពីការថែទាំសុខភាពតាមរយៈព័ត៌មានវិទ្យា ហើយឥឡូវនេះ បានចាប់ផ្តើមផ្តល់សេវារូបភាពវេជ្ជសាស្ត្រតាមប្រព័ន្ធអ៊ិនធរណេត ទៅកាន់មន្ទីរពេទ្យទូទាំងពិភពលោក។ នេះរួមបញ្ចូលទាំងកម្មវិធី Cloud-base PACS, RIS និង គេហទំព័រព័ត៌មានអ្នកជំងឺ (Patient Portal) ផងដែរ។

សូមទស្សនាវីដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.