Connect with us

មិនបាច់​ថើប​តៃកុង​ឡាន​ទេ​!​ ​សាក​ ​៦​ ​ចំណុច​នេះ​ទៅ​ ​លែង​ពុល​ឡាន​ហើយ​

​គ្នាយើង​ដែល​ពុល​ឡាន​ ​ឲ្យតែ​មាន​គម្រោង​ទៅ​ឆ្ងាយ​ម្តង​ៗ​ ​ដឹង​តែ​មាន​អារម្មណ៍​មិន​ស្រួល​ហើយ​។​ ​ពុល​ឡាន​ម្តង​ៗ​ទាំង​ក្មេង​ទាំង​ចាស់​ ​ពិបាក​ក្នុង​ខ្លួន​ខ្លាំង​ ​វិលមុខ​ ​ឈឺក្បាល​ ​ពេលខ្លះ​ចង់​ក្អួត​ក៏​ក្អួត​មិន​ចេញ​។​

​អាការៈ​ពុល​ឡាន​អាចម​ក​ពី​សុខភាព​យើង​ខ្សោយ​ ​ឬក៏​យើង​ធ្វើសកម្មភាព​មួយចំនួន​ពេល​កំពុង​ធ្វើដំណើរ​ ​ទើប​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ធីងធោង​ ​បែកញើស​ ​វិលមុខ​ ​ចេញ​ទឹកមាត់​ ​បង្ក​ទៅជា​ពុល​ឡាន​តែម្តង​។​ ​ខាងក្រោម​នេះ​ជា​តិចនិក​សាមញ្ញ​មួយចំនួន​ ​ដែល​អាច​ជួយ​បំបាត់​អាការៈ​ពុល​ឡាន​៖​
​១​-​ ​កុំ​ញ៉ាំ​អាហារ​ច្រើនពេក​
​មុន​ចាប់ផ្តើម​ចេញដំណើរ​ ​អ្នក​ដែល​ពុល​ឡាន​មិន​ត្រូវ​ញ៉ាំ​អាហារ​ ​ឬ​នំចំណី​ច្រើនពេក​នោះ​ទេ​ ​ពិសេស​ពួក​អា​ហា​រហឹរៗ​ ​ឬ​អាហារ​ខ្លាញ់​ច្រើនពេក​ទេ​។​

​២​-​កុំ​ចុច​ទូរស័ព្ទ​ ​ឬ​ ​អាន​សៀវភៅ​
​ត្រូវ​ចាំទុក​បើ​យើង​ពុល​ឡាន​ ​មិន​ត្រូវ​អាន​សៀវភៅ​ ​ឬ​ចុច​ទូរស័ព្ទ​ពេល​កំពុង​ជិះឡាន​ឲ្យសោះ​ ​ត្រូវ​ផ្ចង់​អារម្មណ៍​ ​មើលទៅ​មុខ​ឲ្យបាន​ច្រើន​។​

​៣​-​ ​អង្គុយ​នៅ​ក្បែរ​បង្អួច​ ​ឬ​កន្លែង​មិន​អាប់អួរ​
​បរិយាកាស​អាប់អួរ​ ​ពិសេស​កន្លែង​ដែល​បិទ​ជិត​ ​មិន​អាច​មើលឃើញ​ធម្មជាតិ​ ​ក៏​ជា​មូលហេតុ​នាំឲ្យ​យើង​ពុល​ឡាន​ដែរ​ ​យកល្អ​គួរតែ​អង្គុយ​នៅ​កៅអី​ឡាន​ខាងមុខ​ ​ឬ​ក្បែរ​បង្អួច​។​

​៤​-​ ​ញ៉ាំ​ស្ករ​ហឹរ​ៗ​
​ការ​ញ៉ាំ​ស្ករ​ហឹរ​ៗ​ ​ពិសេស​ពពួក​ស្ករគ្រាប់​ដែល​ចម្រាញ់​ចេញពី​រុក្ខជាតិ​ ​ឬ​បន្លែ​ ​ដូចជា​ស្ករ​ខ្ញី​ ​ក៏អាច​ជួយ​បំបាត់​អាការៈ​ពុល​ឡាន​បាន​ដែរ​។​

​៥​-​ ​និយាយ​ ​ឬ​ច្រៀង​លេង​
​ពេល​ធ្វើដំណើរ​យើង​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​សប្បាយរីករាយ​ ​ព្យាយាម​និយាយ​ ​ឬ​ច្រៀង​លេង​ឲ្យបាន​ច្រើន​ជាមួយ​អ្នក​រួម​ដំណើរ​ជាមួយ​ ​នោះ​អាការៈ​ពុល​ឡាន​ក៏​កាត់បន្ថយ​ទៅតាម​នោះ​ដែរ​។​

​៦​-​ ​ប្រើ​ថ្នាំ​ជំនួយ​
​បើ​ដឹង​ថា​ខ្លួន​យើង​ពុល​ឡាន​ ​មុននឹង​ចេញដំណើរ​យើង​អាច​ទិញថ្នាំ​បំបាត់​ពុល​ឡាន​ដោយ​វេជ្ជបញ្ជា​មក​លេប​បាន​។​ ​ជាទូទៅ​គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ញ៉ាំ​ថ្នាំ​នោះ​ ​២០​ ​ឬ៣០នាទី​ ​មុន​ចេញដំណើរ​៕​



​អត្ថបទ​៖​ ​Hello​ ​គ្រូពេទ្យ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.