Connect with us

ម៉ា​ដូ​ណា ​រង់ចាំ​ចម្លើយ​យល់ព្រម​រៀបការ​ពី​គូស្នេហ៍​

​ភ្នំពេញ​៖​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​MyTV​ ​Plus​ ​បាន​ជម្រាប​ជូន​ទស្សនិកជន​ពី​លោក​ ​ម៉ា​ដូ​ណា​ ​ដែល​គ្រោង​រៀបការ​ជាមួយ​គូស្នេហ៍​ភេទ​ដូចគ្នា​របស់​គាត់​។​ ​លោក​ ​ម៉ា​ដូ​ណា​ ​ធ្លាប់​បាន​បង្ហោះ​រូបភាព​ស្និត​ស្នាល​ជាមួយ​គូស្នេហ៍​ ​ហើយ​ថែមទាំង​បាន​សរសេរ​ថា​ខ្លួន​ចង់​រៀបការ​ជាមួយ​គូស្នេហ៍​របស់​ខ្លួ​មតែ​ម្នាក់​គត់​។​ ​

យោង​តាម​កិច្ច​សំភាស​ន៍​ផ្តាច់​មុខ​ជាមួយ​ ​MyTV​ ​Plus​ ​លោក​ ​ម៉ា​ដូ​ណា​ ​បានឱ្យ​ដឹង​ថា​ ​គាត់​មិនទាន់​អាច​ប្រាប់​ថា​គាត់​នឹង​រៀបការ​ជាមួយ​គូស្នេហ៍​ភេទ​ដូចគ្នា​របស់​គាត់​នៅពេល​ណា​នោះ​ទេ​ ​ដោយ​លោក​កំពុង​រង់ចាំ​ចម្លើយ​ពី​គូស្នេហ៍​របស់​គាត់​។​ ​លោក​ ​បាន​បញ្ជាក់​ទៀត​ថា​ ​គាត់​កំពុងតែ​មាន​បញ្ហា​ជាមួយ​គូស្នេហ៍​របស់​គាត់​ ​ដោយ​លោក​សង្ឃឹមថា​ ​គាត់​នឹង​យកចិត្ត​ទុកដាក់​ ​និង​ផ្តល់​ក្តី​ស្រលាញ់​ដល់​លោក​ ​ឱ្យ​បាន​ច្រើនជាង​មុន​៕​



​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.