Connect with us

ម៉ូតសក់ដែលបញ្ជាក់ថានៅទំនេរ ឬ មានគ្រួសារហើយ នៅមីយ៉ាន់ម៉ា (មានវីដេអូ)

មីយ៉ាន់ម៉ា៖ ប្រទេសជាច្រើនបានសម្គាល់អ្នកដែលមានគ្រួសារហើយទៅលើការពាក់ចិញ្ចៀននៅម្រាមដៃនាងខាងឆ្វេង ដោយឡែក នៅភូមិដាច់ស្រយាលមួយនៅប្រទេសភូមាបានសម្គាល់អ្នកដែលមានគ្រួសារ ឬ នៅលីវអាស្រ័យលើម៉ូតសក់ដែលពួកគេបានប្រកាន់ខ្ជាប់តាំងពីជាង២០០ឆ្នាំមុន សម្រាប់អ្នកនៅលីវគឺតម្រូវឱ្យកាត់ម៉ូតសក់មុខក្រោយឱ្យខើច និងបួងសក់ដែលនៅកណ្តាលឡើង ប៉ុន្តែម៉ូដសក់មួយនេះបានធ្វើឱ្យអ្នកភូមិនៅភូមិក្បែរនោះសើចចំអកថា ដូចលាមកគោដូច្នោះ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែចង់រក្សាម៉ូតសក់នេះឱ្យនៅស្ថិតឋេរយូរអង្វែង រីឯអ្នកដែលមានគ្រួសារហើយគឺត្រូវបួងសក់ឡើងទាំងអស់ដើម្បីហាមមិនឱ្យប្រុសៗចូលមកចែចង់ទៀត។ ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

សូមទស្សនាវីដេអូ៖

ប្រភព៖ BBC News

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.