Connect with us

ម៉ៃ​ ​សុគន្ធ​ ​ឆ្លើយតប​ទៅ​លោក​ ​សុី​ថូ​ ​ណា​ថាន់​ វិញ​ថា…

ភ្នំពេញ​៖​ ​ក្រោយពី​លោ​ក​សុី​ថូ​ ​ណា​ថាន់​ ​បាន​ប្រកាស​សុំ​កុំឱ្យ​លោក​ ​ម៉ៃ​ ​សុគន្ធ​ ​ជ្រើសរើស​ ​Liverpool​ ​ព្រោះ​រាល់​លើក​ឱ្យ​តែ​លោក​ជ្រើសរើស​ក្រុម​ណា​ហើយ​ ​ក្រុម​នោះ​តែងតែ​ចាញ់​មិនថា​ជា​ក្រុម​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ​។​ ​ពេលនេះ​លោក​ ​ម៉ៃ​ ​សុគន្ធ​ ​បាន​តប​ទៅវិញ​ដោយ​ការ​ផ្លាស់​ប្តូរ​រូប​ ​នៅ​លើ​ ​Cover​ ​ដាក់​រូបលោក Mohamed​ ​Salah​ ​ហើយ​សរសេរ​ថា​ ​“​សក់​ស្អាត​ ​IDOl​ ​យប់ស្អែក​ ​ត្រូវតែ​លើក​ពាន​អត់​ដេក​ទៀត​ទេ​ ​មើល MyTV​ #​FanLFC​.​.​.​Manchester​ ​CiTy​ ​កុំ​លោត​អាវ៉ា​”​ ​និង​សារ​មួយទៀត​បាន​និយាយ​ថា​ ​“​ ​ខ្ញុំ​នឹង​ឱប​អ្នក​អោយ​ជាប់​ហង្ស​ក្រហម​ ​ត្រូវតែ​លើក​ពាន​មេឃ​ខៀវ​ទៅ​អោយ​ឆ្ងាយ​ ​#​សង្ឃឹមលើ​អ្នក​ហើយ​ហង្ស​ក្រហម​
​ស្អែកនេះ​ ​MyTV​”​។​

​សូម​រង់ចាំ​តាមដានមើល​ថា​ ​តើ​លើក​នេះ​ ​Liverpool​ ​នឹងអាច​ទទួល​បាន​ជ័យជំនះ​ដែល​ទេ​នៅពេល​ដែល​លោក​ ​ម៉ៃ​ ​សុគន្ធ​ ​បាន​ជ្រើសរើស​បែបនេះ​៕​


​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.