Connect with us

លេង​អ៊ីចឹង​ម៉ង​?​ ​កញ្ញា​ ​ប៉ាច​ ​គី​ម​មួយ​ ​ប្រកាស​សុំ​បើក​បេះដូង​

ភ្នំពេញ​៖​ ​ថ្មី​ៗ​នេះ​ ​តារាចម្រៀង​ស្រី​ដែល​មានការ​គាំទ្រ​ពី​ទស្សនិកជន​ជាពិសេស​តាមរយៈ​បទចម្រៀង​របស់​គាត់​ ​និង​ ​ក្បាច់​រាំ​របស់​គាត់​មើលទៅ​ពិតជា​មាន​ភាព​រស់រវើក​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​សូម្បីតែ​សម្រស់​ ​និង​ ​ការ​តុបតែង​សម្លៀកបំពាក់​របស់​គាត់​ពិតជា​ស្រស់​ស្អាត​បែប​យុវវ័យ​។​ ​ប៉ុន្តែ​នូវ​ពេលនេះ​ទស្សនិកជន​កំពុងតែ​សម្រុក​ដាក់ពាក្យ​ចូល​ស្តី​ដណ្តឹង​ ​កញ្ញា​ ​ប៉ាច​ ​គី​ម​មួយ​ ​ហើយ​ក្រោយពេល​កញ្ញា​បាន​ប្រកាស​បើកចំហ​បេះដូង​។​ ​តើ​បុរស​ម្នាក់​មានសំណាង​ក្លាយជា​គូ​អនាគត​របស់​គាត់​។​


​សូម្បីតែ​តារាចម្រៀង​ ​លោក​ ​ណុប​ ​បា​យ៉ា​រិទ្ធ​ ​ក៏​មានការ​ភ្ញាក់​អារម្មណ៍​ដែរ​ថា​ ​«​ចុម​!​ ​ប្រកាស​អ៊ីចឹង​ម៉ង​?​»​ ​នេះ​ជា​ខំ​មេន​របស់​លោក​ ​ណុប​ ​បា​យ៉ា​រិទ្ធ​ ​ក្រោយពេល​កញ្ញា​ ​ប៉ាច​ ​គី​ម​មួយ​ ​ប្រកាស​ ​«​បើក​បេះដូង​»​។​ ​ការ​បង្ហោះ​សារ​បែបនេះ​ក៏​មានបាន​ទទួលការ​ចាប់អារម្មណ៍​ជាច្រើន​ផង​ដែរ​ ​សម្រាប់​កញ្ញា​ ​ប៉ាច​ ​គី​ម​មួយ​ ​មិន​មានការ​ឆ្លើយតបទៅនឹង​មតិ​របស់​លោក​ ​បា​យ៉ា​រិទ្ធ​ ​ក៏ដូចជា​មតិ​របស់​ទស្សនិកជន​ទូទៅ​ឡើយ​។​ ​អ្នកគាំទ្រ​របស់​គាត់​មានតែ​រង់ចាំ​មើល​ថា​តើ​ពេលណា​គាត់​មានដំណឹង​ពិសេស​ថា​គាត់​ ​ហើយ​អ្នកណា​ជាគូ​របស់​តារាចម្រៀង​មួយ​នេះ​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.