Connect with us

ល្បី​ថា​ ​ផ្សារ​ទំនើប​ ​សុវណ្ណា​ ​នឹង​ត្រូវ​ផ្អាក​ដំណើរការ​នៅ​ខែសីហា​ ​ខាងមុខនេះ​?​

​រាជធានី​ភ្នំពេញ​៖​ ​ប្រភព​សារព័ត៌មាន​ក្នុង​ស្រុក​ ​បាន​ចុះផ្សាយ​ថា​ ​ផ្សារ​ទំនើប​សុវណ្ណា​ ​នឹង​ត្រូវ​ផ្អាក​ដំណើរការ​ ​ហើយ​ក្រុមហ៊ុន​គ្រប់គ្រង​ផ្សារ​នេះ​ ​មាន​គម្រោង​យក​អគារ​ផ្សារ​ ​សុវណ្ណា​ ​ទៅ​អភិវឌ្ឍ​។​ ​ក៏ប៉ុន្តែ​ ​ចំពោះ​ការ​បើក​ដំណើរការ​ឡើងវិញ​របស់​ផ្សារ​នេះ​នៅពេល​ណា​ ​គេ​មិន​អាច​បញ្ជាក់​បានទេ​។​

​ផ្សារ​ដែល​បង្កើត​បាន​ប្រមាណ​ជាង​ ​១០ឆ្នាំនេះ​ ​អាច​នឹង​ត្រូវ​ផ្អាក​ដំណើរការ​ ​នៅ​ចុងខែ​សីហា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​។​ ​បច្ចុប្បន្ន​ ​គេ​សង្កេតឃើញ​ ​អាជីវករ​លក់​ក្នុង​ផ្សារ​ទំនើប​នេះ​ ​បាន​ចាប់ផ្ដើម​ធ្វើការ​លក់​បញ្ចុះតម្លៃ​ជាច្រើន​ ​ទៅលើ​ផលិត​ផល​ផ្សេង​ៗ​ ​ដែល​នេះ​ ​អាច​ចង្អុលបង្ហាញ​ពី​ការ​វិវឌ្ឍ​ទៅ​រក​ការ​បិទ​ផ្សារ​ផង​ដែរ​។​

​ផ្សារ​ទំនើប​សុវណ្ណា​ ​ជា​ផ្សារ​ទំនើប​មួយ​ ​ដែល​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​វិនិយោគទុន​ ​OCIS​ ​របស់​ឧក​ញ្ញ៉ា​ ​ពុង​ ​ឃា​វ​សែ​។​ ​ផ្សារ​ដែល​មាន​កម្ពស់​ ​៥ជាន់​នេះ​ ​បាន​បើក​ដំណើរការ​ដំបូង​ ​កាលពី​ឆ្នាំ២០០៨​៕​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.