Connect with us

វាគ្មិន​កិត្តិយស​ដែល​មាន​ប្រវត្តិ​រស់នៅ​លើ​គំនរសំរាម​នឹង​បកស្រាយ​ពី​ជីវប្រវត្តិ​របស់​ខ្លួន​ក្នុង​កម្មវិធី​.​.​.​

​ភ្នំពេញ​៖​ ​ពីក្មេង​ដែល​រស់នៅ​លើ​គំនរសំរាម​បាន​តស៊ូ​ខំប្រឹង​រៀន​រហូត​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ ​ព្រោះតែ​ជីវភាព​ក្រខ្សត់​បាន​ធ្វើ​ឱ្យ​បងប្អូន​ស្រី២នាក់​ដែល​មានឈ្មោះ​ ​អោក​ ​ណៃ​ហៀង​ ​និង​ ​អោក​ ​ណៃ​ហួយ​ ​បាន​បង្ខំចិត្ត​ចាកចេញ​ពី​ឪពុក​ម្តាយ​តាំងពី​តូច​ដើម្បី​ទទួល​បានការ​អប់រំ​រហូត​ធ្លាក់ខ្លួន​រស់នៅ​លើ​គំនរសំរាម​ស្ទឹងមានជ័យ​ស្ទើរ​រាល់ថ្ងៃ​តាំងពី​ព្រលឹម​ទល់​ព្រលប់​ដើម្បី​បាន​អាហារ​បំពេញ​ក្រពះ​។​

​ក្រោយមក​អ្នក​ទាំងពីរ​បាន​ផ្ញើខ្លួន​ជាមួយ​ ​Cambodia​ ​Children’s​ ​Fund​ ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ផ្តួចផ្តើម​ដោយ​លោក​ ​Scott​ ​Neeson​ ​ដែល​បាន​ជួយ​អ្នក​ទាំងពីរ​ប្រែក្លាយ​ពីក្មេង​រើស​សំរាម​ឱ្យ​ក្លាយជា​បញ្ញវន្ត​ ​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ ​និង​ទទួល​បានការ​ងារ​ល្អ​រៀងខ្លួន​ ​ហើយ​អ្នក​ទាំងពីរ​នឹង​ចូលរួម​ធ្វើជា​វាគ្មិន​កិ​តិ្ត​យស​នៅក្នុង​កម្មវិធី​ ​My​ ​Life​ ​On​ ​The​ ​Stage​ ​នា​ពេល​ខាងមុខនេះ​ដើម្បី​បង្ហាញ​ពី​ការ​តស៊ូ​របស់​ខ្លួន​ ​និង​ជួយ​ជំរុញ​ទឹកចិត្ត​ដល់​អ្នក​ដែល​កំពុង​ត្រូវការ​កំលាំង​ចិត្ត​៕​

​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.