Connect with us

វីរបុរស​ ​Man​ ​Utd​ ​រិះគន់​កីឡាករ​ ​៦រូប​ ​អំឡុង​ការ​ធ្លាក់​ដុនដាប​របស់​ក្លិប​

​បរទេស​៖​ ​លោក​ ​Gary​ ​Neville​ ​វីរបុរស​របស់​ក្លិប​បិសាច​ក្រហម​ ​Manchester​ ​United​ ​បាន​និយាយ​វាយ​ប្រហារ​ចំៗ​ ​ទៅលើ​កីឡាករ​ ​៦រូប​ ​ដែល​មិន​ខិតខំ​លេង​អស់ពី​សមត្ថភាព​ដើម្បី​ក្រុម​។​ ​បន្ទាប់ពី​ចាញ់​ ​Everton​ ​ដោយ​លទ្ធផល​ ​៤​-​០​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។​

​លោក​ ​Neville​ ​បាន​រិះគន់​ ​កីឡាករ​ទាំង​ ​៦រូប​ ​ថា​៖​

  1. Alexis​ ​Sanchez​-​ ​”​ខ្ញុំ​អត់​ដឹង​ថា​ ​មានរឿង​អី​កើតឡើង​ចំពោះ​គេ​ទេ​”​។​
  2. ​Marcus​ ​Rashford​-​ ​“​ខ្ញុំ​បាន​ទៅ​មើល​ការប្រកួត​ទាំងពីរ​ទល់នឹង​ ​Barcelona​ ​។​ ​Marcus​ ​ដូច​ធ្លាក់​ទម្រង់​ណាស់​ពេលនេះ​។​ ​ប្រហែល​គេ​មានរបួស​ហើយ​។​ ​មានរឿង​អី​មួយ​ ​មិន​ស្រួល​ហើយ​ ​ឬ​ ​គេ​មាន​មូលហេតុ​អ្វីមួយ​”​។​
  3. ​Romelu​ ​Lukaku​-​ ​“​ប្រកួត​ធំៗ​ ​មិនដែល​ឃើញ​គេលេង​ល្អ​សោះ​។​ ​រឿង​ហ្នឹង​ ​កើតឡើង​ចំពោះ​គេ​ច្រើន​ឆ្នាំ​ហើយ​”​។​
  4. Paul​ ​Pogba​-​ ​“​Paul​ ​Pogba​ ​ត្រឡប់ទៅ​រក​ ​Paul​ ​Pogba​ ​កាលពី​ដឹកនាំ​ដោយ​ ​Jose​ ​Mourinho​ ​ទៀតហើយ​ ​ទោះបី​គេ​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ក្នុងរយៈពេល​ ​៣ខែ​កន្លងទៅ​ក៏ដោយ​”​។​
  5. Anthony​ ​Martial​-​ ​“​គេ​ទើបតែ​ជា​ពីរ​បួស​ ​តែ​គេលេង​ដូច​គ្មាន​អារម្មណ៍​ក្នុង​ខ្លួន​ទៀតហើយ​”​។​
  6. De​ ​Gea​-​ ​“​De​ ​Gea​ ​មិន​ដូច​គេ​ពីមុន​ទេ​ ​គេ​ដូច​បែកអារម្មណ៍​ណាស់​”​៕​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.