Connect with us

វៀតណាម​ ​តម្រូវ​ឱ្យ​រោងកុន​ទុក​ចំណែក​ ​២០​%​ ​សម្រាប់​ចាក់​បញ្ចាំង​រឿង​ក្នុង​ស្រុក​

​វៀតណាម​៖​ ​ដើម្បី​កាត់បន្ថយ​ភាព​លើសលប់​នៃ​ខ្សែភាពយន្ត​បរទេស​ ​ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅក្នុង​រោងកុន​នានា​ ​រដ្ឋាភិបាល​ប្រទេស​វៀតណាម​ ​គ្រោង​ចេញច្បាប់​តម្រូវ​ឱ្យ​គ្រប់​រោងកុន​ទាំងអស់​ ​ទុក​ចំណែក​ ​២០ភាគរយ​ ​សម្រាប់​ខ្សែភាពយន្ត​ក្នុង​ស្រុក​។​

​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​កីឡា​ ​និង​ទេសចរណ៍​ ​លោក​ ​Nguyen​ ​Ngoc​ ​Thien​ ​បាន​លើកឡើងសំណើ​នេះ​ ​ក្នុង​សភា​វៀតណាម​ ​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​ថា​ ​ក្នុង​មួយឆ្នាំ​ ​វៀតណាម​ ​នាំចូល​ខ្សែភាពយន្ត​បរទេស​ប្រមាណ​ ​២៤០រឿង​ ​ខណៈ​ខ្សែភាពយន្ត​ក្នុង​ស្រុក​ ​ផលិត​បាន​ត្រឹមតែ​ប្រហែល​ ​៤០រឿង​ប៉ុណ្ណោះ​។​ ​លោក​បាន​បង្ហាញ​ការ​បារម្ភ​ ​ពី​ភាព​លើសលប់​ ​នៃ​ខ្សែភាពយន្ត​បរទេស​ ​នៅ​ទីផ្សារ​ភាពយន្ត​របស់​វៀតណាម​។​ ​លោក​បន្ត​ថា​ ​បច្ចុប្បន្ន​ ​ក្រសួង​ ​មិនទាន់​មានការ​កំណត់​ចំនួន​ខ្សែភាពយន្ត​បរទេស​នៅឡើយ​ទេ​។​

​យ៉ាងណាមិញ​ ​លោក​បន្ត​ថា​ ​ផលិតករ​វៀតណាម​ ​ត្រូវ​ព្យាយាម​ក្នុង​ការផលិត​ ​និង​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​របស់​ពួកគេ​ ​ដោយ​ត្រូវ​ផ្ដោត​លើ​គុណភាព​ ​ព្រមទាំង​ទាក់ទាញ​ដៃគូ​វិនិយោគ​ ​ក្នុង​ការផលិត​ភាពយន្ត​ក្នុង​ស្រុក​។​ ​លោក​អះអាង​ថា​ ​វៀតណាម​ ​អាច​ប្រើប្រាស់​វិធីសាស្ត្រ​មួយ​ ​ដើម្បី​កាត់បន្ថយ​ខ្សែភាពយន្ត​បរទេស​ ​តាមរយៈ​ការ​ហាមឃាត់​ភាពយន្ត​ដែល​មាន​លក្ខណៈ​មិន​សមរម្យ​ ​សម្រាប់​ទស្សនិកជន​នៅ​វៀតណាម​។​

​រដ្ឋមន្ត្រី​ខាងលើ​ឱ្យ​ដឹង​ទៀត​ថា​ ​ខ្សែភាពយន្ត​វៀតណាម​មួយ​ ​អាច​រកចំណូល​បាន​ច្រើន​បំផុត​ ​ប្រមាណ​ ​៨,៥លាន​ដុល្លារ​អាមេរិក​៕​

​ប្រភព​៖​ ​Vietnam​ ​Express​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.