Connect with us

សម្លៀកបំពាក់​កីឡា​សម្រាប់​អ្នក​ធាត់​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​

​អង់គ្លេស​៖​ ​ដូចដែល​អ្នក​ទាំងអស់គ្នា​បានឃើញ​ម៉ា​នី​កាំង​ដែល​មាន​មាឌធំ​ក្នុង​សម្លៀកបំពាក់​កីឡា​ហើយ​ ​ព្រោះ​មួយ​រយៈ​នេះ​គឺ​មាន​ភាព​ល្បី​ខ្លាំង​មែនទែន​ដោយមាន​មនុស្សជា​ច្រើន​បាន​ផ្ញើ​រតៗ​ដើម្បី​ឌឺដង​គ្នា​លេង​។​ ​ម៉ា​នី​កាំង​ដែល​ចេញពី​ហាង​លក់​សម្លៀកបំពាក់​កីឡា​ម៉ាក​ល្បី​ដែល​មានឈ្មោះ​ ​Nike​ ​បាន​ចេញ​កំណែទម្រង់​មួយទៀត​សម្រាប់​អ្នក​ដែល​មាន​គីឡូ​ធ្ងន់​ ​ព្រោះ​ដូច​បានដឹង​ហើយ​ថា​ ​អ្នក​ដែល​មាន​មាឌធំ​ច្រើនតែ​ត្រូវ​គេ​យក​មកលេង​សើច​ ​និង​ ​មើលងាយ​ជាដើម​ ​ដូចនេះ​ហើយ​ ​ហាង​លក់​សម្លៀកបំពាក់​ម៉ាក​ល្បី​មួយ​នេះ​បានសម្រេច​ចិត្ត​បង្កើត​ផលិតផល​របស់​ខ្លួន​ឱ្យ​មាន​គ្រប់​ទំហំ​មិនថា​ធាត់​ ​ឬ​ ​ស្គម​ឡើយ​។​ ​គំនិត​មួយ​នេះ​បាន​បង្ហាញថា​ ​អ្នក​ដែល​មាន​មាឌធំ​ក៏អាច​ស្លៀក​សម្លៀកបំពាក់​កីឡា​ពេល​លេង​កីឡា​បាន​ដោយ​មិន​ចាំបាច់​មាន​អារម្មណ៍​ថា​មិន​សាក​សម​នោះ​ឡើយ​ ​ម៉្យាងទៀត​ប្រសិនបើ​ម៉ា​នី​កាំង​អាច​មាន​ច្រើន​ទំហំ​នោះ​វា​ជា​ការ​ប្រសើរ​ ​សម្រាប់​បំពាក់​តាំង​ម៉ូត​សម្លៀកបំពាក់​បាន​ច្រើន​ទំហំ​ដើម្បី​ទាក់ភ្នែក​ភ្ញៀវ​អាច​ប៉ាន់ស្មាន​បាន​ថា​វា​សាក​សមនឹង​ខ្លួន​ ​ឬ​ ​មួយ​យ៉ាងណា​៕​

​ប្រែ​សម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.